លែងប្រពន្ធបាន ៧ ឆ្នាំ បែកគំនិតទៅមានអីៗនឹងឆ្កែ មានអីគាំងបេះដូងស្លាប់ទាំងមនុស្ស ងាប់ទាំងឆ្កែ កណ្តាលវាលស្រែ (មានវីដេអូ)
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ បានផ្ទុះព័ត៌មានភ្ញាក់ផ្អើលថ្មីមួយទៀតនៅប្រទេសថៃ ដោយមានបុរសម្នាក់បែកគំនិតទៅរំលោភឆ្កែកណ្តាលវាលស្រែ តែចុងក្រោយត្រូវគាំងបេះដូងស្លាប់ទាំងមនុស្ស ទាំងឆ្កែតែម្តង។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនាខេត្តខន់កេន ប្រទេសថៃ ដោយបុរសខាងលើនេះ មានអាយុ ៥៦ ឆ្នាំទៅហើយ។ គេបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ គេបានប្រទះឃើញបុរសរូបនេះ បានដេកស្លាប់នៅកណ្តាលវាលស្រែ ដោយមានលីអូមនុស្សស្រីពីរបីនៅជាប់-ក ចំហល្វែងក្រោម ថែមទាំងឃើញមានសត្វឆ្កែមួយក្បាលងាប់នៅក្បែរនោះដូចគ្នា ដោយជើងទាំងអស់របស់វាត្រូវបានចងភ្ជាប់ទៅនឹងសសរខ្ទម។
យ៉ាងណាមិញ តាមប្អូនស្រីរបស់បុរសខាងលើបានឱ្យដឹងថា បងប្រុសរបស់ខ្លួនធ្លាប់មានភរិយាម្តងរួចមកហើយ ព្រមទាំងមានកូនម្នាក់ផងដែរ តែបានលែងលះគ្នាជាង ៧ ឆ្នាំមកហើយ ហើយគេក៏មានជំងឺបេះដូងថែមទៀត ខានផឹកថ្នាំយូរហើយ ដោយគេក៏មិនព្រមទៅពេទ្យទៅរកថ្នាំសង្កូវអ្វីឡើយ តែបែរជារើរចេញទៅនៅខ្ទមកណ្តាលវាលស្រែតែម្នាក់ឯង មិនរវល់ជាមួយនរណានោះទេ។
ធ្លាប់មានគេប្រាប់ដែរថា បងប្រុសរូបនេះ តែងតែទៅលួចលីអូអ្នកភូមិជារឿយៗ តែខ្លួនមិនដែលគិតថាគេមានសតិមិនល្អបែបនេះឡើយ ទើបតែមកដឹងត្រឹមរឿងរំលោភឆ្កែនេះឯង។ ដោយឡែក ខាងប៉ូលិស និង គ្រូពេទ្យក៏បានចុះមកត្រួតពិនិត្យសពរួចរាល់ គេមិនបានឃើញស្លាកស្នាមនៃឃាតកម្មអ្វីនោះទេ ហើយគេក៏សន្និដ្ឋានថាការស្លាប់នេះមកពីការគាំងបេះដូង ដោយការរួមភេទជាមួយឆ្កែ។ ចំណែកខាងគ្រួសារសព ក៏បានទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕