ថៃត្រៀមបញ្ជូនយន្តហោះពិសេស ដើម្បីទៅជម្លៀសប្រជាជនចេញពីប្រទេសអ៊ុយក្រែន ប្រសិនបើស្ថានភាពកាន់តែអាក្រក់

យោងតាមការចុះផ្សាយរបស់ nationthailand បានឲ្យដឹងថា អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រជាជនថៃនៅប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសបានត្រៀមជម្លៀសប្រជាជនថៃ មកកាន់ប្រទេសវិញតាមជើងហោះហើរពិសេស Thai Airways និង Royal Thai Air Force ក្នុងករណីមានស្ថានភាពបន្ទាន់។

ប្រសិនបើដែនអាកាសរបស់អ៊ុយក្រែនត្រូវបានបិទ ក្រសួងបរទេសថៃនឹងរៀបចំការដឹកជញ្ជូនជម្លៀសប្រជាជនថៃតាមរថយន្តវិញទៅកាន់ទីក្រុងវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ។

ក្រសួងការបរទេសបាននិយាយថា ក្រសួងកំពុងរាយការណ៍ប្រាប់នាយករដ្ឋមន្ត្រីជាទៀងទាត់អំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលស្ថានទូតថៃនៅទីក្រុង Warsaw កំពុងទំនាក់ទំនងជាមួយពលរដ្ឋថៃ ដើម្បីប្រុងខ្លួនសម្រាប់ស្ថានភាពបន្ទាន់ណាមួយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds