តារាសិចស៊ី ម៉ារី ដាក់ទំនាយអ្នកដឹកនាំម្នាក់ ព្រោះខឹងរឿងជំពាក់លុយជិត ៧ពាន់ដុល្លារ
មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលអតីតតារសម្តែងរូបស្រស់នាង ម៉ារី បានទម្លាយចេញជាសាធារណៈ ពីរឿងរ៉ាវអតីតអ្នកដឹកនាំសម្តែងលោក រិទ្ធ អូមេហ្គា ដែលបានជំពាក់លុយនាងជិត៧ពាន់ដុល្លារ ហើយគេចវេសមិនព្រមសង។
ជាមួយនឹងការបង្ហោះរូបភាពពិតៗរបស់លោក រិទ្ធ អូមេហ្គា តាមបណ្តាញសង្គមហ្វេសប៊ុកនាង ម៉ារី បានភ្ជាប់ជាមួយនឹងសារដោយប្រើពាក្យអសុរសមួយចំនួន ក្នុងនាងបានចោទលោក រិទ្ធ អូមេហ្គា ជាជនឆបោក ដែលបានគេចវេស មិនព្រមសងលុយឲ្យគ្រប់ចំនួនដល់រូបនាង។
នាងបញ្ជាក់ថា នាងបានព្យាយាមទាក់ទងលោក រិទ្ធ អូមេហ្គា ជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយ ក្នុងពេលដែលនាងបានធ្វើការព្រមាន កុំឲ្យមានអ្នកផ្សេងមកធានាអំពីរឿងនេះ មុនពេលដែលនាងនឹងមិនលើកលែងចំពោះរឿងនេះឡើយ។
យ៉ាងណា បើតាម ម៉ារី ដែលបានឆ្លើយតបទៅកាន់មហាជននោះ លុយដែលលោក រិទ្ធ អូមេហ្គា ជំពាក់នោះមានចំនួន៦៨៥០ដុល្លារ ហើយបានសន្យាសងម្តងៗនូវទឹកប្រាក់៥០ដុល្លារ ប៉ុន្តែសងបានប្រមាណ៤ទៅ៥ដងក៏បាត់ស្រមោលមិនឃើញសងបន្តទៀតឡើយ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ គេនៅមិនទាន់ឃើញមានការចេញមុខពីលោក រិទ្ធ អូមេហ្គា ចេញមកឆ្លើយតប និងបកស្រាយអំពីរឿងនេះនៅឡើយទេ ប៉ុន្តែតាមរយះការខំមិននៅពីក្រោមអ្វីដែល ម៉ារី បានបង្ហោះនោះ គេបានឃើញបុរសម្នាក់បានធ្វើការឆ្លើយតបថា ចេះយាយចឹងទៅកើតលុយបា.ញ់ឲ្យរហូត គ្រាន់ពេលខ្លះយឺតទិចតែនៅតាបា.ញ់ឲ្យនេះ ហើយបានគេថាឃើញមនុស្សលង់ទឹកហើយ នៅជាន់ទៀតហ៊ិមថាមិនចង់យាយទេតែឃើញយាយលើសពេក។
ដោយឡែកកន្លងមក អតីតអ្នកដឹកនាំសម្តែងលោក រិទ្ធ អូមេហ្គា ធ្លាប់បានចេញជាវីដេអូឃ្លីប ឆ្លើយតបទៅនឹងបញ្ហាការជំពាក់លុយនេះថា លោកមិនអាចទទួលយកបានឡើយ នៅពេលដែលគេចោទ លោកជាជនឆបោក ព្រោះលោកមិនបានគេចមិនសងលុយគេនោះឡើយ។
លោកបញ្ជាក់ថា នៅពេលដែលលោក ចុះមកខេត្តដើម្បីរកប្រាក់សងគេ និងដំណើរការរឿងក្តីរបស់លោកបន្តនោះ លោកបានផ្តាំឲ្យប្អូនប្រុសលោក ចេញមុខដោះស្រាយជំនួស សិនជាមួយម្ចាស់បំណុល ដែលលោកបានជំពាក់ទាំងអស់ ដោយលោកមិនគេសវេស រត់គេចទាំងជំពាក់បំណុលគេនោះឡើយ។
យ៉ាងណា បើតាមលោក រិទ្ធ អូមេហ្គា លោកក៏ជាជនរងគ្រោះ ដែលត្រូវគេឆបោកលុយដូចគ្នា ហើយលោកក៏ធ្លាប់បានដាក់បណ្តឹងរឿងនេះដែរ ដោយភាគីដែលលោកប្តឹងនោះ ក៏បានសន្យាសងលោកមួយខែម្តងៗដូចគ្នា ប៉ុន្តែរហូតមកទល់នាពេលនេះ លោកនៅមិនទាន់ទទួល បានលុយពីអ្នកណាម្នាក់ ខណះពេលដែលលោកក៏ជាប់រឿងក្តីមិនទាន់ដោះស្រាយចប់នៅឡើយដែរ៕