ប្រធានាធិបតីអ៊ុយក្រែន៖ សត្រូវកំណត់ខ្ញុំជាគោលដៅទី១ ហើយគ្រួសារខ្ញុំជាគោលដៅទី២
ក្រុងគៀវ៖ “សត្រូវបានកំណត់ខ្ញុំជាគោលដៅទី១ ហើយគ្រួសាររបស់ខ្ញុំជាគោលដៅទី២”។ នេះជាការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមវីដេអូ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។
លោក Zelensky និយាយថា លោកកំពុងស្នាក់នៅក្នុង ទីតាំងរដ្ឋាភិបាលមួយ នៃរដ្ឋធានី គៀវ ហើយគ្រួសាររបស់លោកក៏កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។
លោក Zelensky ក៏បានព្រមានផងដែរថា មន្ត្រីអ៊ុយក្រែនឥឡូវនេះបានទទួលព័ត៌មានថា ក្រុមបំផ្លិចបំផ្លាញជាសត្រូវបានចូលដល់ទីក្រុង គៀវ ហើយ។ ប៉ុន្តែលោកប្រធានាធិបតី មិនបានបញ្ជាក់លម្អិតថាតើក្រុមទាំងនោះជាអ្វីទេ៕