រកឃើញសត្វស្លាបជាង១០០ ប្រភេទនៅតំបន់បឹងព្រែកល្ពៅ និងតំបន់អន្លង់ព្រីង

ភ្នំពេញ ៖ អង្គការ BirdLife បានឲ្យដឹងថា កាលពីខែមករាកន្លងទៅថ្មីៗនេះ ការធ្វើជំរឿនសត្វស្លាបអាស៊ី រកឃើញសត្វស្លាបចំនួន ៧៨ ប្រភេទក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងសត្វស្លាបចំនួន៥២ប្រភេទក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។

របាយការណ៍របស់អង្គការ BirdLife បានឲ្យដឹងថា ក្នុងនោះមានសត្វស្លាបដែលដែលជិតផុតពូជបំផុតចំនួន០១ប្រភេទ គឺចាបព្រៃវែង និងសត្វស្លាបដែលកំពុងរងគ្រោះជាសកល គឺសត្វក្រៀល។

ការតាមដានជីវចម្រុះនេះ គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយមន្ត្រីអង្កេតតាមដានទីវាលអង្គការជិវិតធម្មជាតិ និងឧទ្យានុរក្សប្រចាំការក្នុងតំបន់ការពារទេសភាពទាំងពីរនេះ ដែលគាំទ្រដោយអង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។

គួររំលឹកដែរថា ចាបព្រៃវែងបាននៅតែបន្តមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រាប់ពាន់ក្បាល ចាប់តាំងពីខែធ្នូ ដល់ខែមេសា ប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងអន្លង់ព្រីងសហការអនុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា BirdLife និង WWT៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds