ត្រៀមទឹកទុកផង! សង្កាត់មួយៗ ក្នុងខណ្ឌ ២ នេះ នឹងត្រូវដាច់ទឹក ៤ ទៅ ៨ ម៉ោងពេញ តាមថ្ងៃ និងម៉ោងកំណត់

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅក្នុងសង្កាត់មួយៗ ក្នុងខណ្ឌចំនួន ២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីជួសជុល និង តភ្ជាប់បំពង់ចែកចាយទឹកស្អាត។

 

ជាក់ស្ដែង ទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖

 

១. សង្កាត់និរោធ ខណ្ឌច្បារអំពៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៧២១ ដល់ផ្លូវលេខ ១VS ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី ២៣

 

ខែកុម្ភៈ ឆ្នាំ ២០២២។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេល ខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។

 

២. សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៥៩៨ (ស្តុបកាំកូស៊ីធី) រហូតដល់ផ្លូវលេខ ៥៩៨B ក្នុងប្លុកកាំកូស៊ីធី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៨ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ០៤:០០ នាទីទៀបភ្លឺ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេល ខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds