សម្ដេចតេជោ ហួសចិត្តនឹងរឿងសំណើរសុំលុយទិញឡាន Ford ស៊េរី២០២២

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​រសៀល​ថ្ងៃ​ទី២៣ កុម្ភៈ បង្ហាញ​ការ​ហួសចិត្ត​មួយ​ជុំវិញ​សំណើរ​របស់​ស្ថាប័ន​មួយ ដែល​សុំ​ទិញ​រថយន្ត​សេរីទំនើបម៉ាក Ford សេរី ២០២២ គ្រាន់តែ​ដើម្បី​ចុះ​មូលដ្ឋាន ដូច្នេះ​សម្តេច​សម្រេច​មិន​ផ្តល់​តាម​ការ​ស្នើ​សុំ​នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងមហាផ្ទៃ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ នា​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ ។ ព្រម​ជាមួយ​គ្នា​នេះ សម្តេច​បាន​បញ្ជា​ទៅ​គ្រប់​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង និង​ស្ថាប័ន ត្រូវ​ចេះ​គិត​គួរ​ក្នុង​ការ​ចំណាយ​នា​សម័យកាល​កូ​វី​ដ​ ដូច្នេះ​ចំណាយ​ណា​មិន​ចាំបាច់ កុំ​ចំណាយ ។ គម្រោង​មិន​ចាំបាច់​ទាំងឡាយ​របស់​រដ្ឋ ដែល​មិន​ទាន់​ចាប់ផ្តើម​សាងសង់ ត្រូវ​ពន្យា​ពេល​សិន ដោយ​រង់ចាំ​ឆ្លង​ផុត​ដំណាក់កាល​កូ​វី​ដ​១៩​សិន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេច​បញ្ជាក់​ថា អង្គភាព​មួយ​នោះ​បាន​ដាក់​សំណើ​រម​កថា ត្រូវការ​ចាំបាច់​សម្រាប់ ២០២២-២០២៣ ដូច្នេះ​ត្រូវការ​ទិញ​រថយន្ត Ford ២ គ្រឿង សេរី ២០២២ ។ សម្តេច​បន្ត​ថា «​ខ្ញុំ​ចារ​ទៅ​វិញ ថា​ថវិកា​ខ្វះខាត​» ដោយ​សម្តេច​ពន្យល់​បញ្ជាក់​ថា «​យក​អា Ford ទៅ​ណា​ជិះ គឺ​ប្រធាន​នាយកដ្ឋាន​អ្នក​ជិះ ជិះ​ទៅ​ណា? ជិះ​ទៅ​មូលដ្ឋាន?​» ។ ដូច្នេះ ទាំងអស់​គ្នា យកចិត្តទុកដាក​សន្សំ​សំចៃ​ថវិកា កន្លែង​ណា​គប្បី​ចាយ​ចាំ​ចាយ មិន​ចាំបាច់កុំ​ចាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃសម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់មន្ដ្រីរាជការទាំងអស់ត្រូវកាត់បន្ថយការចំ ណាយផ្សេងៗដែលមិនចាំបាច់ព្រោះរាជរដ្ឋាភិបាលកំពុងខ្វះខាតថវិកាពេលកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យលោកឧបនាយករដ្ឋមន្រ្តី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវគ្រប់គ្រងការចំណាយទាំងអស់ឲ្យបានម៉ឺងម៉ាត់បំផុតនៅក្នុងដំណាក់កាលនេះគ្រាដែលរាជរដ្ឋាភិ បាលត្រូវការថវិកាបន្ដទៀតដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំសូមស្នើឲ្យយកចិត្តទុកដាក់ សន្សំសំចៃថវិកា កន្លែងណាដែលត្រូវចាយ គម្បីចាយ កន្លែងណាដែលមិនគម្បីចាយគឺផ្អាក ចាយសិនទៅឬកុំចាយឬពន្យារការចាយសិនដើម្បីធានាឲ្យមានតុល្យភាពរវាងក្បាលចេញនិងក្បាលចូលកុំឲ្យបាត់តុល្យភាពខ្លាំងពេកធ្វើឲ្យប្រាក់សន្សំរបស់យើងកាន់តែខោចទៅ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបន្ដថាផែនការកសាងទាំងឡាយបើពន្យារពេលបានគឺត្រូវតែពន្យារពេលជាបណ្ដោះអាសន្នសិនហើយថ្នាក់ក្រោមជាតិក៏ដូចគ្នាដែរមិនមែន ចេះតែលើកសំណើមករដ្ឋមន្ដ្រីនោះទេជាហេតុធ្វើឲ្យរដ្ឋមន្ដ្រីទើសទាល់ទើបបញ្ជូនទៅសុំការសម្រេចពីនាយករដ្ឋមន្ដ្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ផែនការខ្លះបើពន្យារបានគឺពន្យារ។ ខ្ញុំសូមឲ្យរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រប់គ្រងត្រង់ចំណុចនេះឲ្យបានម៉ឺងម៉ាត់ ព្រោះខ្ញុំមិនអាចអស់ទុនបម្រុងរបស់ខ្លួនសម្រាប់ការប្រយុទ្ធននោះទេហើយចេះតែចាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមស្នើទាំងអស់គ្នានៅទីនេះសូមកុំលើកសំណើហើយអ្នកនៅខាងក្រោមជាតិ នោះទៀតកុំរពិសដៃលើកសំណើមករដ្ឋមន្ត្រីទើសទាល់ក៏ស៊ីញ៉េ មកដល់នាយករដ្ឋមន្ដ្រីត្រូវបោះទៅរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច …»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds