អីយ៉ា ក្រោយទម្លាយរូបភាព Pre-wedding រួចមក ទឹម រដ្ឋា ប្រកាសចូលរោងការឆាប់ៗនេះ មិនឲ្យហ្វេនៗចំាស្កកនោះទេ ក្រោយរំលងពេលវេលាថ្ងៃគូខែគូ
ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនពិតជាបានជ្រាបហើយថា កាលពីមួយរយៈមុន តារាសម្តែងកញ្ញា ទឹម រដ្ឋា ត្រូវបានមិត្តប្រុសដែលជាជនជាតិបរទេសនោះ សុំរៀបការយ៉ាងរ៉ូមែនទិក ជាមួយនឹងចិញ្ចៀនពេជ្រគ្រាប់ធំភ្លឺចចាច ក្រោយពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នារាប់ឆ្នាំមកនោះ ។
ក្រោយប្រកាសមានម្ចាស់បេះដូងរង់ចាំតែថ្ងៃក្រាបផ្ទឹមនោះ ស្រាប់តែនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ តារាសម្តែងស្រីរូបនេះ បានបង្ហោះសារនៅលើបគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា តាមពិតនាង និងគូដណ្តឹង មានគម្រោងរៀបចំមង្គលការនៅថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ដែលជាពេលវេលាល្អសម្រាប់អ្នកទាំងពីរ តែពួកគេបែរជាលើកថ្ងៃទៅវិញ ។
ក្នុងនោះផងដែរ ទឹម រដ្ឋា បានសរសេរសារយ៉ាងដូច្នេះថា៖ “ការពិតទៅ គម្រោងថ្ងៃរៀបការរបស់យើងទាំងពីរគឺថ្ងៃនេះ #22_2_2022 ប៉ុន្តែដោយមានការផ្លាស់ប្ដូរ ចឹងសុំpostរូបថតរៀបការ ក្នុងថ្ងៃមហាល្អឆ្នាំល្អ តែថ្ងៃពិតប្រាកដនិងមកដល់ឆាប់ៗ ទោះក្នុងកាលះទេសះណាក៏ដោយ” ។
ដ្បិតថា ការលើកឡើងរបស់តារាសម្តែង ទឹម រដ្ឋា និងគូដណ្តឹងបានរំលងពេលវេលាល្អថ្ងៃ ២២ កុម្ភៈ នេះក៏ពិតមែន តែនាងបានបង្ហើបច្បាស់ៗថា ថ្ងៃរៀបការពិតប្រាកដនឹងមកដល់ឆាប់ៗ នាងមិនឲ្យមិត្តភក្តិ ក៏ដូចជាបណ្តាអ្នកគាំទ្ររបស់ខ្លួន ចាំមើលស្តូកនោះទេ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ៕