ប្រាប់តគ្នាផង! អ្នកធ្វើតេស្តរហ័សឃើញកូវីដ សូមដាក់ពាក្យ សុំព្យាបាលនៅតាមផ្ទះ ទៅអាជ្ញាធរភូមិ-សង្កាត់ ខណ្ឌ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈគណនីផ្លូវការរបស់លោក បានបង្ហោះលិខិត និងការណែនាំមួយចំនួន ភ្ជាប់ ឱ្យបានដឹងថា «ប្រជាព​លរដ្ឋដែលបានធ្វើតេស្តរហ័ស រក​កូវីដ-១៩​ និងមានលទ្ធផលតេស្តវិជ្ជមាន​ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ​ទៅអាជ្ញាធរ​ភូមិ​ សង្កាត់​ ខណ្ឌ​ ឬបញ្ជូនទៅមណ្ឌលសុខភាព»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តាមរយៈការណែនាំ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ក្នុងកម្រិតស្រាល បន្ទាប់ពីដឹងលទ្ធផលតេស្តវិជ្ជមានដំបូង ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Ag) នៅថ្ងៃទី ៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ ថ្ងៃចុងក្រោយ (ថ្ងៃទី ៥, ៦ និង ៧)។ ក្រោយធ្វើបែបនេះ បើអ្នកជំងឺតេស្តឃើញវិជ្ជមានទៀត គឺត្រូវធ្វើតេស្តឡើងវិញ រៀងរាល់ ៤៨ ម៉ោងបន្ទាប់ រហូតទទួលបានលទ្ធផលតេស្តរហ័ស Ag អវិជ្ជមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ប្រសិនបើរកឃើញអវិជ្ជមាន អ្នកជំងឺត្រូវបញ្ចប់ការព្យាបាល ដោយចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ រីឯអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ០៧ ថ្ងៃ ក្រោយបញ្ចប់ការព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds