ដំណឹងបន្ទាន់! ចៅៗ ៥នាក់ និងកូនស្រីម្នាក់របស់សម្តេចឆ្លងកូវីដ-១៩ ហើយសម្តេចដាស់តឿនឱ្យប្រយ័ត្នរឿងមួយនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពេលនេះ កូនស្រីម្នាក់ និងចៅ៥នាក់របស់សម្តេច បានឆ្លងជំងឺកូវីដ១៩។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៦,៩៧៧នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,៧៦៧នាក់, ស្លា-ប់សរុបចំនួន៣,០២០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds