ស៊ែចែកគ្នាដឹងប្រ យ័ត្នច្រឡំគ្នា !! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីប្រភេទថ្នាំព្យាបាលកូវីដផ្សេងៗគ្នា តែឈ្មោះMolnupiravir ដូចគ្នា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅតែបន្តហក់ឡើងខ្ពស់ ក៏ឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាតម្រង់ជួលទិញថ្នាំ Monupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅក្រសួងប្រៃស្ថានីយ៍ និងទូគមនាគមន៍ ដោយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មានការងើងឆ្ងល់លើប្រភេទថ្នាំ Monupiravir បានចោទជាសំនួរ ដូចខាងក្រោម៖
សំនួរ៖ “សូមជំរាបសួរលោកជំទាវ ក្មួយសុំបញ្ជាក់បន្តិចទាក់ទងនឹងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩។ ក្មួយឃើញមានប្រភេទថ្នាំផ្សេងៗគ្នា តែឈ្មោះ Molnupiravir ដូចគ្នា។ តើវាជាប្រភេទថ្នាំដូចគ្នាឬយ៉ាងណាដែរ? សូមអរគុណ លោកជំទាវ!
លោកជំទាវ ក៏បានបញ្ជាក់ឲ្យដឹងថា ប្រភេទថ្នាំ Molnupiravir វាជាប្រភេទថ្នាំតែមួយទេ គ្រាន់តែការផលិតដោយរោងចក្រផ្សេងៗ។ នៅកម្ពុជា សូមប្រើប្រាស់តែប្រភេទដែលមានបញ្ជិការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយនៅលើប្រអប់ថ្នាំមានបិទវីញែត លេខបញ្ជិការត្រឹមត្រូវ ព្រោះមានប្រភេទដែលលក់ខុសច្បាប់ ដូចជាមានសំបកប្រអប់ពណ៌ក្រហមៗជាដើម។ ”