កម្លាំងសមត្ថកិច្ច ចុះប.ង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធ និងពាក់ផ្លា.កលេខក្លែង.ក្លាយនៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះប.ង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធ និងពាក់ផ្លា.កលេខក្លែង.ក្លាយនៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។
ការចុះប.ង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានប.ង្ការនិងប.ង្រ្កាបបទល្មើ.ស។
លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រា.វជ្រា.វ និងប.ង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះប.ង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយបានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុងខេត្តនីមួយៗ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាទាំងបីខេត្តផងដែរ។
លទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ ប.ង្ក្រាបបានរថយន្តអត់ពន្ធពាក់ស្លា.កលេខក្លែង.ក្លាយ រួមមាន៖
* ខេត្តត្បូងឃ្មុំ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus RX 400H ចំនួន២គ្រឿង និងរថយន្តLexus RX 350 ចំនួន១គ្រឿង។
* ខេត្តក្រចេះ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង។
* ខេត្តមណ្ឌលគិរី មានរថយន្ត Lexus RX 330 ចំនួន៥គ្រឿង និងរថយន្ត Lexus RX 400H ចំនួន៤គ្រឿង។ សរុបទាំងអស់មានរថយន្តចំនួន២០គ្រឿង។
រថយន្តអត់ពន្ធទាំង២០គ្រឿងនេះបាននាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុបង់ពន្ធទៅតាមនី.តិវិ.ធី.ច្បា.ប់គយ៕
ប្រភព៖មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ