ចតល្មេីសផ្លាកសញ្ញា​ និងគំនូសសញ្ញាចរាចរណ៍​ ចេញមកយកលុយឱ្យសមត្ថកិច្ច​ ២មុឺនរៀល​ តែសមត្ថកិច្ចបដិសេធមិនទទួល​ ត្រូវធ្វេីការផាកពិន័យតាមច្បាប់​ បែរជាម្ចាស់រថយន្តល្មេីសខឹងសមត្ថកិច្ច​ ចោទប្រកាន់ខុសការពិត​ មកលេីមន្ត្រីអនុវត្តច្បាប់​

 

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានមួយ​ ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់មកលើកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ដែលបានចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ជាប្រចាំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ការចុះផ្សាយព័ត៌មានមិនពិតនេះ​ គឺក្នុងគោលបំណងអាក្រក់ដេីម្បីបង្ខូចកិត្តិយសរបស់មន្ត្រីនគរបាលអនុវត្តច្បាប់​ បុគ្គលខ្លួនធ្វេីខុសច្បាប់ហេីយ​ មិនទទួលស្គាល់កំហុស​ បែរជាចោទប្រកាន់មកលេីសមត្ថកិច្ចថែមទៀត​ ។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ចំពោះការឈប់ចតអនាធិបតេយ្យដោយមិនគោរពផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍នៅតាមដងផ្លូវនៅតាមបណ្តាខណ្ឌមួយចំនួន​នៅតែកេីតមានឡេីង ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍​ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី កម្លាំងល្បាតរថយន្តស្ទូចរបស់ការិយាល័យសណ្តាប់ធ្នាប់ បានល្បាតតាមបណ្តោយមហាវិថីព្រះសីហនុ ម្តុំហាងលក់ទូរសព្ទ័គីរីរម្យ ក៏មានរថយន្ត ឡេចសុីស Nx200t មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BF- 5796 បើកបរដោយនារីវ័យក្មេងម្នាក់ បានឈប់ចតដោយមិនគោរពគំនូស-ផ្លាកសញ្ញាចរាចរណ៍ ឃើញដូច្នេះកម្លាំងល្បាតបានអែបរថយន្តដើម្បីស្ទូចរថយន្តយកទៅធ្វេីការផាកពិន័យតាមច្បាប់ នៅការិយាល័យសណ្តាប់ធ្នាប់ ប៉ុន្តែនារីជាម្ចាស់រថយន្តមិនព្រមចូលរួមសហការ ហើយថែមទាំងប្រើពាក្យសំដីមិនសមរម្យ ប្រមាទមេីលងាយមកលេីសមត្ថកិច្ច ហេីយថែមទាំងគម្រាមហៅអ្នកសារពត៌មានមកឡាយទៀត ដោយមិនឲ្យសមត្ថកិច្ចស្ទូចរថយន្តរបស់ខ្លួនទៅជាដាច់ខាត នៅពេលនោះក៏មានស្ត្រីម្នាក់អះអាងថាជាម្តាយនារីម្ចាស់រថយន្តបានចេញមកនិយាយសុំទោសសមត្ថកិច្ច និងសុំឲ្យសមត្ថកិច្ចធ្វើការអធ្យាស្រ័យ ដោយគ្រាន់តែធ្វេីការអប់រំណែនាំដល់កូនរបស់គាត់ម្តងទៅ ឃេីញដូច្នេះដោយមានការយោគយល់សមត្ថកិច្ចក៏បានធ្វេីការណែនាំអប់រំឲ្យយល់ដឹងអំពីផ្លាក និងគំនូសសញ្ញាចរាចរណ៍ ដោយមិនបានធ្វេីការផាកពិន័យ ឬទទួលយកលុយពីម្ចាស់រថយន្តសូម្បីតែមួយរយរៀលដូចការចោទប្រកាន់នោះទេ។

ពេលនេះសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវ ដេីម្បីកោះហៅនារីម្ចាស់រថយន្ត ក៏ដូចជាសារព័ត៌មាន ដែលបានធ្វេីការចុះផ្សាយព័ត៌មានមិនពិត ដោយគ្មានប្រភពច្បាស់លាស់ ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds