ម៉ាក់ទទួលយកមិនបានទេ! ត្រឹមមួយពព្រិចភ្នែកកូនប្រុសសំណព្វចិត្តត្រូវលារហូតបែបនេះ
រឿវរ៉ាវឆ្កែខាំមុនស្សបណ្តាលឱ្យ-ស្លា–ប់ក្មេងប្រុសម្នាក់ បានធ្វើឱ្យពលរដ្ឋមួយចំនួនមានការខ្លាចរអា និងរន្ធត់ចិត្តជាខ្លាំង ដោយក្មេងប្រុសដែលមានសាច់ឈាមស្រស់បស់បែរជាត្រូវបែកបាក់ពីម្ដាយជារៀងរហូតក្នុងពេលត្រឹមមួយពព្រេិចភ្នែក។
រឿងហេតុក្មេងប្រុសដែលស្លា.-ប់ដោយសារឆ្កែខាំនេះគេនៅមិនទាន់ទទួលបានដំណឹងលម្អិតអ្វីនៅឡើយទេ ប៉ុន្តែស្រ្តីជាម្ដាយបានបង្ហោះវីដេអូចំនួនពីរ ដែលបង្ហាញអំពីសកម្មភាពរថយន្តស-ង្គ្រោះដឹកកូនរបស់ខ្លួន និងវីដេអូមួយទៀតបង្ហាញអំពីការធ្វើទុក្ខរបស់ក្មេងដែលត្រូវឆ្កែខាំ។
ការចែករំលែកវីដេអូទាំងពីរ បានធ្វើឲ្យមហាជនរន្ធ-ត់ចិត្តជាខ្លាំង ដោយមានអ្នកខ្លះបានសរសេរសារចូលរួមរំលែ-កទុ-ក្ខ ហើយវីដេអូនេះដែរឃើញថាទទួលបានការចែកចាយព្រោងព្រាត។
វីរុ-សឆ្កែឆ្កួ-ត ជាវីរុ-សគ្រោះថ្នា-ក់មួយដែលអាចចម្លងទៅមនុស្សយើងដោយសារទឹកមាត់របស់សត្វដែលផ្ទុកវីរុសនេះ ហើយជាទូទៅ វាឆ្លងបន្ទាប់ពីត្រូវសត្វខាំ ឬខ្វាចយើង។សម្រាប់ជំងឺឆ្កែឆ្កួតនេះ អាចបណ្ដាលឲ្យអ្នកដែលឆ្លងជំងឺនេះស្លា-ប់បាន ក្រោយពេលវីរុសរាលដាលពីកន្លែងខាំទៅដល់ខួរក្បាល។
វីរុសឆ្កែឆ្កួតអាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬប្រមាណជា ៨សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុងដំណើររបស់វីរុសឆ្កែឆ្កួតនេះ គឺវាធ្វើដំណើរឆ្ពោះទៅកាន់ខួរក្បាលរបស់យើង។
បើកន្លែងដែលត្រូវខាំនៅឆ្ងាយពីខួរក្បាល ការធ្វើដំណើររបស់មេរោគនេះរាងយូរបន្តិចទើបអាចទៅដល់ខួរក្បាលអ្នកជំងឺបាន។ ឧទាហរណ៍៖ បើយើងត្រូវឆ្កែឆ្កួតខាំនៅត្រង់ជើង វានៅឆ្ងាយពីខួរក្បាល ដូចនេះវីរុសឆ្កែឆ្កួតត្រូវការពេលយូរល្មមទម្រាំបានទៅដល់ខួរក្បាល។
អ្នកជំងឺនឹងចេញរោគសញ្ញានៅពេលដែលវីរុសនោះធ្វើដំណើរទៅដល់ខួរក្បាល ហើយវាអាចហួសពេលក្នុងការសង្គ្រោះអ្នកជំងឺ ពោលគឺថា នៅពេលដែលវារាលដាលទៅដល់ខួរក្បាលបណ្ដាលឲ្យចេញរោគសញ្ញាហើយ គ្មានថ្នាំ ឬគ្រូពេទ្យណាអាចស-ង្គ្រោះអ្នកជំងឺបានទេ ហើយអ្នកជំងឺនឹងស្លា-ប់ក្នុងរយៈពេល ៧-១០ថ្ងៃក្រោយចេញរោគសញ្ញា៕