លោក សុខ ឥសាន ៖ ប្រេងឥន្ធនៈនៅកម្ពុជាឡើងថ្លៃ អាស្រ័យលើថ្លៃទីផ្សារអន្តរជាតិ

ភ្នំពេញ៖ បន្ទាប់ពីប្រេងឥន្ធនៈនៅកម្ពុជាឡើងថ្លៃឡើងថ្លៃជាបន្តបន្ទាប់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃ២១ កុម្ភៈ ក្នុងបណ្តាញតេឡេក្រាម ប្រេងឥន្ធនៈនៅកម្ពុជាឡើងថ្លៃ អាស្រ័យលើថ្លៃទីផ្សារអន្តរជាតិ ព្រោះកម្ពុជាបានទិញចូលពីបរទេសតែប៉ុណ្ណោះ។

 លោកថា “សាំងនៅបណ្តាប្រទេសថ្លៃជាងនៅកម្ពុជា គ្មាននរណានឹកឃើញនិយាយទេ”។

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១៦-២៨ ខែកុម្ភៈ ឆ្នាំ២០២២ សាំងធម្មតា ក្នុង១លីត្រ តម្លៃ ៤.៧០០រៀល ដោយឡែក ប្រេងម៉ាស៊ូត ក្នុង១លីត្រ តម្លៃ ៤.៤៥០រៀល ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds