មិនដឹងមូលហេតុអ្វីចូលមកកា..ប់ម្ចាស់ផ្ទះកា..ប់យកៗតែម្ដង តែសំណាងមានឥវ៉ាន់ទប់ (មានវីដេអូ)
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៩យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលម្ចាស់ហាងយីហោ២៥០០ ត្រូវក្រុមជនមិនស្គាល់មុខ បានចុះមកកា.ប់ស.ម្លា..ប់ម្ចាស់ហាង ដល់ក្នុងហាងផ្ទាល់តែម្ដង នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ នៅសង្កាត់ស្វាយបាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមស្ត្រីម្នាក់ជាម្ចាស់ហាងបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ហាងកំពុងអង្គុយញ៉ាំអាហារជាមួយបងប្អូន ស្រាប់តែមានមនុស្សពីរនាក់ពាក់មួយសុវ.ត្ថិភាព ជិះចុះឡើងនៅមុខផ្ទះរបស់គាត់ តែគាត់មិនបានចាប់អារម្មណ៍ឡើយ ។
ស្រាប់តែមនុស្សពីរខាងលើបានជិះមកម្ដងទៀត រួចចូលមកក្នុងផ្ទះកា.ប់តែម្ដង តែដោយសារស្ថានភាពមិនល្អ (ទើសឥវ៉ាន់) ធ្វើឲ្យពិបាកក្នុងការកា.ប់ ទើបម្ចាស់ផ្ទះអាចរួចផុត គ្រាន់តែត្រូវត្រង់ម្រាមដៃបន្តិច ក្បាលនឹងដងកាំ.បិ.ត និងខ្នងប៉ុណ្ណោះ យ៉ាងណាហេតុការណ៍នេះសូម្បីជ.ន.រ.ងគ្រោ-ះក៏មិនបានដឹងថាមូលហេតុអ្វីបានជាមានរឿងនេះដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖