ទីបំផុត លោក ឌួង ឆាយ សម្រេចមិន live តបត ជាមួយ អ្នកនាង ដេត ម៉ាលីណា ទៀតទេ ដោយបញ្ជាក់បែបនេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ឌួង ឆាយ ចេញមុខ live ហើយ ដោយនិយាយ ទំាងអួលដើម.ក ពីរឿងរ៉ាវ ទាក់ទង ឧកញ៉ា ឌួង ងៀប ដែលត្រូវជាឪពុករបស់ខ្លួន និងរឿងមួយទៀត ទាក់ទងនឹង អតីតភរិយា របស់លោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មានមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ម្សិលម៉ិញនេះ ក្រោយមើលការ live លោក ឌួង ឆាយ រួច ធ្វើឲ្យ អ្នកនាង ដេត ម៉ាលីណា ទប់ចិត្តលែងជាប់ ក៏បានចេញមុខ លាតត្រដាង រឿងដែលទើបកើតឡើងថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ឌួង ឆាយ បានសម្រេចចិត្តថា មិនតបត ជាមួយ អតីតភរិយា ទៀតទេ ដោយបញ្ជាក់ប្រាប់បែបនេះថា “ខ្ញុំសំរេចថា ខ្ញុំនឹងមិនឡាយតបត ជាមួយនាងទេ។ ពេលវេលា នឹងបកស្រាយអ្វីៗគ្រប់យ៉ាងបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចរឹតនាងមា​​​យា​​ស្ត្រី ពោរពេញដោយ ល្បិ​​ចកិ​​ច្ចក​​ល់ ដុ​​តប​​​ញ្ឆេះខ្ញុំ មិនអោយខ្ញុំ ជួបកូនៗ ខ្ញុំតាមសាលក្រមថ្មី របស់តុលាការ រួចថតយកចំនុចខ្សោយ របស់ខ្ញុំ មកបង្ហោះ។ សូម្បីថ្ងៃនេះ ព្យាយាមមិនអោយកូនៗ ខ្ញុំជួបខ្ញុំទៀត។ ការពិត មាននៅលើពិភពលោកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទោស និងសូមអរគុណ ពូមីងបងប្អូនទាំងអស់គ្នា ដែលបានធ្វើអោយអ្នកទាំងអស់គ្នាខកបំណង មិនសប្បាយចិត្ត ប៉ះពាល់អារម្មណ៍ ដោយសាររូបខ្ញុំ ម្តងហើយ ម្តងទៀត។
គោរពស្រលាញ់
ឌួង ឆាយ”។

ក្រោយឃើញបែបនេះ មហាជនភាគច្រើនបានសម្តែងអារម្មណ៍ទំាងនេះចេញមកថា ៖ ល្អណាស់បងប្រុស ដែលមិនតបទៅគាត់វិញ ខ្ញុំគាំទ្របង, ចិត្តត្រជាក់ៗក្មួយប្រុស ទុកអោយពេលវេលា ព្យាបាល បន្ថយកំដៅ, នេះជាការសំរេចចិត្តដ៏ល្អហើយបង, ដើម្បីកូន គាត់មិនតបតទៅវិញ ទឹកចិត្តឪពុក ហេតុអ្វីក៏ខ្ញុំគ្មានពុកបារម្ភដូចគេ, ត្រឹមត្រូវតែតបតគឺអត់ចប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត បង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ លោក ឌួង ឆាយ នៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds