ក្រោយពីឃើញលោក ឌួង ឆាយ តែងតែឡាយវីដេអូនិយាយអំពីរឿងបញ្ហាក្នុងគ្រួសារជារឿយៗមកលោក ផែង វណ្ណៈ បានបង្ហោះសារមួយឃ្លាបែបនេះថា
ដូចប្រិយមិត្តបានជ្រាបមកហើយ បន្ទាប់ពីលោក ឌួង ងៀប ត្រូវបានស្នងការរាជធានីភ្នំពេញឃាត់ខ្លួន នៅចំណុចមុខសណ្ឋាគារដឹគ្រី ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។
លោក ឌួង ឆាយ ក៏បានឡាយវីដេអូ សូមទោសជំនួសលោកប៉ារបស់ខ្លួន និងនិយាយរឿងរ៉ាវកើតឡើងទាំងអស់ជុំវិញរឿងគ្រួសារ ព្រមទាំងបាននិយាយគាស់កកាយរឿងទំនាស់រវាងអតីតភរិយារបស់ខ្លួនឡើងវិញ រហូតធ្វើឲ្យអ្នកនាង ដេត ម៉ាលីណា ដែលជាអតីភរិយារបស់លោក ឌួង ឆាយ ទន្លាយនូវដេអូថ្មីមួយទៀត ដែលលោក ឌួង ឆាយ អុកឡុកនៅមុខផ្ទះ។
បន្ទាប់ពីបានឃើញលោក ឌួង ឆាយ តែងតែធ្វើការឡាយវីដេអូនិយាយពីជំលោះក្នុងគ្រួសារ អោយមហាជនស្តាប់ ដោយរឿងចេះតែកើតមានឡើងជាហូរហែរមក ស្រាប់តែលោក ផែង វណ្ណៈ បានបង្ហោះសារបែបនេះថា «ពានរង្វាន់ ហ្វេសប៊ុក ទុកអោយលោក ឌួង ឆាយ ដែលមានស្នាដៃក្នុងការ live show អំពីជំលោះគ្រួសារតភាគបានវែងឆ្ងាយជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជា»៕