សមត្ថកិច្ចខណ្ឌទួលគោកឲ្យបញ្ឈប់ការលក់ដូរ និងចតលើចិញ្ចើមថ្នល់សាធារណៈ
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានប ញ្ជាឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរង បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ៥១៦ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោក។
សមត្ថកិច្ចបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ និងអប់រំម្ចាស់ការដ្ឋានសំណង់បឹងរាំងនៅផ្លូវ៥១៦ ដែលសាងសង់លើផ្លូវសាធារណៈឲ្យរុះរើចេញវិញ ព្រមទាំងអប់រំម្ចាស់រថយន្តដែលយករថយន្តមកតាំងលក់ដូរនៅលើចិញ្ចើមផ្លូវលេខ២៨៩ ជាប់របងសាលាបឋមទួលគោកត្រូវបញ្ឈប់ការលក់ដូរ ព្រោះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការក កស្ទ-ះចរា.ចរណ៍៕