លឿនពេកហើយ បងឆាប់ទៅចោលអូនម្លេះ ឯណាពាក្យសន្យាជាមួយអូនថាបងនឹងនៅក្បែរអូនរហូត
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Mrr Black ដែលបានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយរោគាពាធ(ឈាមសស៊ីឈាមក្រហម)។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារទាំងវ័យក្មេងបែបនេះ។
យ៉ាងណាមិញ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sok Ly ដែលត្រូវជាមនុស្សជាទីស្រឡាញ់បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«បងសម្លាញ់ហា បងឆាប់ទៅចោលអូនម្លេះ ឯណាពាក្យសន្យាជាមួយអូនថាបងនឹងនៅក្បែរអូនរហូត ហេតុអីពេលនេះលែងកំរើកលែងនិយាយជាមួយអូនបែបនេះ បងជាមនុស្សល្អណាស់
តាំងពីតូចដល់ធំបងស្គាល់តែពាក្យចង់មានចង់បាន ខ្សែជីវិតរបស់បងលំបាកច្រើនពេកហើយ អូនមិនបន្ទោសបងទេដែលបងចាកចេញពីអូនទៅបែបនេះ តែអូនសូមបួងសួងឱ្យបងទៅឋានដ៏ទីស្ងប់សុខ និងកើតជាតិក្រោយស្គាល់តែមានបាន កុំឱ្យមានជំងឺនិងអាយុខ្លីដូចជាតិនេះទៀត អូនសូមបួងសួងឱ្យបងចាប់កំណើតនឹងអ្នកមានបុណ្យវាសានាខ្ពស់ កុំឱ្យអភ័ព្វដូចជាតិនេះទៀត»។