ក្មេងប្រុសវ័យ១២ឆ្នាំ អង្គុយលេងហ្គីតាដាក់ហ្វេសប៊ុកទាំងទឹកភ្នែក ដើម្បីរៃលុយធ្វើបុណ្យស-ពជូនឪពុក

ជីវិតដែលមានតែឪពុកកូន២នាក់រស់នៅយ៉ាងមានក្តីសុខ បែរពេលនេះក្មេងប្រុសវ័យ ១២ឆ្នាំ Chanadej Khiewsen ត្រូវរស់នៅតែលតោលតែម្នាក់ឯងក្រោយឪពុកបានលាចាកលោកកាលពីថ្ងៃទី១៥ ខែកុម្ភៈ ដោយសារជំងឺម-ហារីក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារគ្មានប្រាក់ធ្វើបុណ្យស-ពឪពុក ទើបក្មេងប្រុសរូបនេះ បានធ្វើការផ្សាយផ្ទាល់នៅលើគណនីហ្វេសប៊ុកច្រៀង និងលេងហ្គីតា ដើម្បីរៃអង្គាសប្រាក់មកធ្វើបុណ្យសពឪពុកដោយ Khiewsen មានបទពិសោធច្រើន និងលេងហ្គីតាតាមផ្លូវតាំងពីអាយុ៥ឆ្នាំម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលប៉ុន្មានខែមុននេះ ឪពុករបស់ Khiewsen បានធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក ដូចនេះ Khiewsen បានប្តូរមកច្រៀងតាមអនឡាញដើម្បីរកប្រាក់ព្យាបាលឪពុក ប៉ុន្តែទីបំផុតលោកមិនអាចទ្រាំទ្រនឹងជំងឺដ៏កា-ចសាហាវនេះបាន ទើបលាចាកលោកទៅបន្សល់ទុក Khiewsen ឱ្យនៅកំព្រាតែម្នាក់ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមិនមានលទ្ធភាពធ្វើបុណ្យស-ពឪពុកទើប Khiewsen បានច្រៀង និងលេងហ្គីតាទាំងទឹកភ្នែកដើម្បីបានប្រាក់មកធ្វើបុណ្យ ក្រោយមកក៏មានសប្បុរសជនជួយម្នាក់បន្តិចរហូតពិធីបុណ្យរបស់ឪពុកក្មេងប្រុសនេះអាចធ្វើឡើងតាមប្រពៃណី។ Khiewsen បាននិយាយថា៖ “ទីបំផុតពេលវេលាដែលខ្ញុំមិនចង់ឱ្យវាមកដល់ វាបានមកដល់ហើយ ប៉ុន្តែពុកធ្លាប់ប្រាប់ថាត្រូវរៀនរស់នៅជាមួយនឹងការពិត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា វីដេអូរបស់ Khiewsen ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចែកចាយជាច្រើនដោយពួកគេនាំគ្នានឹកអាណិតក្មេងប្រុសរូបនេះជាខ្លាំងដែលត្រូវច្រៀងផង និយាយផង និងលេងហ្គីតាផងទាំងអារម្មណ៍កំពុងក្តុកក្តួលដែលត្រូវបាត់បង់ឪពុកជាទីស្រលាញ់ និងត្រូវរស់នៅតែម្នាក់ឯងត្បិតមិនមានម្តាយតាំងពីដើមមក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds