មនុស្សឡូវក៏សា.ហាវម្លេះ! !! ចម្លើយសារភាពឪពុកចិត្តឆៅថា បោះកូនចូលទន្លេ គឺចង់សងសឹកប្រពន្ធដែលមិនលើកទូរស័ព្ទ (មានវីដេអូ)
នៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ភ្នាក់ងារប៉ូលិសស៊ើបអង្កេតប្រចាំខេត្ត Quang Nam បានឱ្យដឹងថា ពួកគេកំពុងបន្តសួរចម្លើយជនដៃដល់ជាឪពុក ដែលបានធ្វើការបោះកូនស្រីបង្កើតអាយុត្រឹម ៥ ឆ្នាំរបស់ខ្លួនចូលក្នុងទឹកទន្លេទាំងមិនញញើតដៃនោះ។
តាមការសាកសួរដំបូងៗ ជនដៃដល់បាននិយាយថា រូបគេបានសង្ស័យប្រពន្ធ ថាលួចផិតក្បត់មានសាហាយ ហើយមកដល់ម៉ោងប្រមាណ ៧ និង ៣០ នាទីយប់ថ្ងៃទី ១៦ ខែកុម្ភៈ លោកក៏បានទៅផ្ទះរបស់ម្ដាយក្មេកក្នុងភូមិស្រុកជាមួយគ្នាហ្នឹង ដើម្បីនិយាយជាមួយម្ដាយក្មេកពីបញ្ហារបស់ក្រុមគ្រួសារខ្លួនមួយនេះ។ ក្រោយមក ដោយការខឹងសម្បារ ជនដៃដល់ក៏ចាប់ផ្ដើមមានបំណងចង់សម្លាប់កូនរបស់ខ្លួន ដូច្នេះហើយ រូបលោកក៏បានលើកពកូនដែលនៅផ្ទះម្ដាយក្មេកនោះ ដើរចេញទៅកំពង់ទឹកនៅទន្លេ រួចក៏បោះកូនចូលទន្លេតែម្ដង។
អ្វីដែលធ្វើឱ្យមហាជនរឹតតែញ័រសាច់ខ្លាំងជាងនេះទៀតនោះគឺ ជនដៃដល់សារភាពទៀតថា ការសម្រេចចិត្តសម្លាប់កូនខ្លួនឯងនេះ គឺក្នុងបំណងសងសឹកជាមួយប្រពន្ធ ដែលលោកទូរស័ព្ទទៅមិនព្រមលើក។
គួរឱ្យដឹងដែរថា ក្រោយបោះកូនចូលទន្លេហើយ ជនដៃដល់ក៏បានវិលត្រឡប់មកផ្ទះវិញ ធ្វើការនិយាយលាគ្នាជាមួយម្ដាយ ហើយក៏សារភាពថា ខ្លួនបានសម្លាប់កូនស្រីហើយ៕