ក្ដៅ!! ទីបំផុត លោកគ្រូ អាង ហួត ទៅផ្ទះវិញ លែងសម្រាកតាមសំយ៉ាបផ្ទះគេទៀតហើយ ហើយនេះជាផ្ទះរបស់គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមួយចំនួនច្បាស់ជាបានដឹងហើយថា កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអតីតសិស្សនៅវិទ្យាល័យទួលទំពូង បានផ្ទុះការចាប់អារម្មណ៍ និង ស្រណោះអាសូរជាអនេក ក្រោយបានឃើញស្ថានភាពអតីតគ្រូបង្រៀនភាសាបារាំងមួយរូប គឺលោកគ្រូ អាង ហួត បង្រៀននៅវិទ្យាល័យទួលទំពូង ជាកំលោះចាស់ពុំមានគ្រួសារទីជម្រកកក់ក្ដៅ តែងតែជិះកង់ទៅបង្រៀនតាំងពីដើមរៀងមក បានធ្លាក់ខ្លួនគេងតាមសំយ៉ាបផ្ទះគេ គួរឱ្យរំជួលចិត្តបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ដោយក្ដីដឹងគុណ និង អាណិតអាសូរ ស្រាប់តែតាមរយៈគណនី ឈ្មោះ ណន ម៉ារ៉ាឌី បានបង្កើតមូលនិធីរៃអង្គាសប្រាក់ពីសប្បុរសជន ដើម្បីយកថវិកាជួយទៅដល់លោកគ្រូ អាង ហួត និងគ្រូបង្រៀនដែលជួបការលំបាក ដែលគិតត្រឹមរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ គឺទទួលបានថវិកាចំនួន ៤២០០ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានជំនួយដ៏ថ្លៃថ្លាពីសប្បុរសជន តាមរយៈគណនីដដែលខាងលើ បានចុះជួយលោកគ្រូ អាង ហួត ភ្លាមៗ ដោយបានជូនលោកគ្រូត្រឡប់ទៅផ្ទះវិញ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «អង្វរកបានដល់ផ្ទះហើយ! សូមអតីតសិស្ស និង លោកអ្នកដ៏សប្បុរសទាំងអស់ជ្រាប។ ខ្ញុំឱ្យបងស្រីមេភូមិ ជួលគេសម្អាតបន្ទប់គាត់ ១០០$ ជូនបងស្រីមេភូមិ ៥ ម៉ឺន ជាកិច្ចតបស្នង»៕

ខាងក្រោមនេះជាស្ថានភាពផ្ទះរបស់លោកគ្រូ អាងហួត ៖

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds