វាលឿនពេកហេីយប្រពន្ធសម្លាញ់ បេីមានជាតិក្រោយបងសុំធ្វេីជាប្តីប្រពន្ធនឹងអូនទៀត
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់លោក Sot Ramoch ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ដោយរូបនាងបានទទួលអនិច្ចកម្មកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពពីស្វាមីខាងលើបានបង្ហោះសារពោលពាក្យយ៉ាងខ្លីថា៖«វាលឿនពេកហេីយប្រពន្ធសម្លាញ់ បេីមានជាតិក្រោយបងសុំធ្វេីជាប្តីប្រពន្ធនឹងអូនទៀត»។ ខ្លឹមសារនេះបានបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅស្តែងចេញពីទំហំទឹកចិត្តដ៏សែនឈឺចាប់របស់បុរសម្នាក់ដែលត្រូវបាត់ បង់ មនុស្សជាទីស្រឡាញ់ទាំងនឹកស្មានមិនដល់ និងឆាប់រហ័សបែបនេះ។
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Chhäm Möüÿ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖ «លឿនពេកហើយបងអើយ ពួកយើងទទួលយកមិនបាន Sonita Cristian សូមជាតិក្រោយឱ្យបងអាយុវែងជាងនេះណា និងសំណាងល្អជាងនេះ។ ចូលរួមរំលែកទុក្ខដល់គ្រួសារ ស ព ផង ធ្លាប់នៅជាមួយគ្នាទៅណាមកណាជាមួយគ្នាតែពេលនេះ បងទៅចោលពួកយើងរហូតហើយ»។
សូមជម្រាបថា ប្តីប្រពន្ធទាំងពីររូបនេះទេីបតែរៀបមង្គលការបានត្រឹមតែរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ក៏ត្រូវមកជួបរឿងអកុសលបែបនេះ ដោយសារតែរូបនាងធ្លាប់មានផ្ទៃពោះរ លូ ត លើកទីមួយ ហើយ រ បួ ស មិនទាន់ជាល្អ ឥលូវទើបចាប់ផ្តើមមានផ្ទៃពោះជាលើកទី២ ឈាមបែក ហើមពោះ។ នេះបើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ Ny Ny ដែលត្រូវជាបងស្រីរួមការងារជាមួយគ្នា។