ភាពតានតឹង ភូមិសាស្ត្រនយោបាយរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងជំរុញឱ្យតម្លៃប្រេង
ញូវយ៉ក៖ កាលពីថ្ងៃចន្ទ ខណៈអ្នកវិនិយោគ តាមដានភាពតានតឹង ភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងជំរុញឱ្យតម្លៃប្រេង កើនឡើងគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនាបានបន្ថែម ២,៣៦ដុល្លារអាមេរិកឬ ២,៥ភាគរយ ដើម្បីទូទាត់នៅត្រឹម ៩៥,៤៦ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយខែមេសា បានកើនឡើង ២,០៤ដុល្លារ ឬ ២,២ ភាគរយ មកបិទនៅតម្លៃ ៩៦,៤៨ដុល្លារ ក្នុងមួយបារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ។
អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានលើកឡើងថា ការព្រួយបារម្ភអំពីការកើនឡើង នៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងជំរុញឱ្យតម្លៃប្រេង កើនឡើងគួរឱ្យកត់សម្គាល់។
សម្រាប់សប្តាហ៍ដែល បញ្ចប់នឡថ្ងៃសុក្រ សន្ទស្សន៍តម្លៃប្រេងឆៅ របស់សហរដ្ឋអាមេរិក បានកើនឡើង ០,៩ភាគរយ ខណៈដែលប្រេងប្រភេទ Brent បានកើនឡើង ១,៣ភាគរយ ដោយផ្អែកលើកិច្ចសន្យាមុនខែកំណត់ ៕