អភិបាលខណ្ឌឫស្សីកែវ ផ្តល់គ្រឿងបរិភោគដល់មន្ត្រីតាមការិយាល័យ ប្រជាការពារ អ្នកអនាម័យ នឹងមន្ត្រីជាប់កិច្ចសន្យា១១៩រូប

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ អភិបាលខណ្ឌឫស្សីកែវ លោកឯក ឃុនដឿន បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ នៃការចែករំលែកសុខទុក្ខ និងលើកទឹកចិត្តដល់មន្ត្រីជាប់កិច្ចសន្យា ដែលបំរើការងារតាមការិយា​ល័យ ជាប្រជាការពារ និងភ្នាក់ងារអនាម័យ ចំនួន១១៩រូប។

លោក ឯក ឃុនដឿន ស្ថិតក្នុងឱកាសនៃពិធីសំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់មន្ត្រីជាប់កិច្ចសន្យានេះ បានឆ្លៀតផ្សព្វផ្សាយបន្ថែមទៀត ឱ្យយកចិត្តទុកដាក់លើភារកិច្ច ក្នុងការចូលរួមរាល់សកម្មភាពផ្សេងៗ ជាពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព សំដៅការងារបម្រើប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះដែរ លោកអំពាវនាវអោយប្រជាពលរដ្ឋចូលរួមរក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំនិង៣ការពារ» ដើម្បីទប់ស្កាត់ និងឈានទៅកាត់ផ្ដាច់ការចម្លងវីរូសកូវីដ១៩ ប្រភេទ អូមីក្រុង ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds