លើកពេលរហូត តែម្តងនេះ តារាកំប្លែង កញ្ញា នីឡា បោះធៀបកំណត់ថ្ងៃរៀបការរួចរាល់ ត្រៀមចូលរោង….

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ កូនស្រីលោកតាវិចទ័រ តារាកំប្លែង នីឡា ជាក់ជាមិនខានព្រោះ រូបនាងប្រឡូកក្នុងវិស័យសិល្បៈនេះ តាំងពីនៅតូចៗមកម្លេះ រហូតមកដល់ពេលនេះ រូបនាងពេញរូបពេញរាង ក្រមុំស្កូក ក៏នៅតែសម្តែងកំប្លែងដូចមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើនិយាយពីជីវិតឯកជនវិញ រូបនាងនិងគូស្នេហ៍ ត្រូវគេដឹងថា ស្រឡាញ់គ្នាបើកចំហច្រើនឆ្នាំមកហើយ ទន្ទឹមនឹងនោះ ក៏មានគម្រោងនឹងរៀបការជាមួយគ្នា ប៉ុន្តែដោយសារ បញ្ហាការរីករាលដាលនៃជំងឺកូវីដ ទើបធ្វើឲ្យ ពិធីមង្គលរបស់អ្នកទាំងពីរ ត្រូវលើកពេលរហូត។ផ្ទុយទៅវិញ មកដល់ពេលនេះ ទើបទទួលបានដំណឹងល្អ តារាកំប្លែងស្រីរូបនេះ បោះធៀបការចែកភ្ញៀវរួចរាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងកំណត់ពេលចូលរោងជ័យរួចរាល់ហើយ នៅពាក់កណ្តាលខែក្រោយនេះ ក្នុងនោះ សាមីខ្លួនបានប្រាប់ឲ្យដឹងថា ៖ អ្នកណាជំពាក់ចំណងដៃនីឡាខ្លះចេញមុខមក លើក3ឆ្នាំហើយ សុំប្រាកដខែក្រោយនេះហើយ៕បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds