ចោរ​ជិះ​សុទ្ធ​ឡានទំនើប​ មកលួ.ច​កាត់​សោ​​ម៉ូតូ​អស់ ​៤​គ្រឿង ខណៈ​គូកន​មួយ​ក្រុម​ធ្វើ​សកម្មភាព…….(មានវីដេអូ)

រាជធានី​ភ្នំពេញ៖ វី​ដេ​អូ​មួយ​បាន​បង្ហាញ​នូវ​សកម្មភាពស្តែងៗ​របស់​​ ចោរ ​មួយ​ក្រុម​​ដែល​ថ្លើមពាសមេឃ ហ៊ាន​លួ ច​កាត់​សោ​​ម៉ូតូ​លួ ច​បាន​​រហូត​ដល់​ទៅចំនួន​​៤​គ្រឿង​ឯណោះ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​តាម​សម្តី​ម្ចាស់​ផ្ទះ បាន​​ឱ្យ​ដឹង​ថា ចោរ​ជិះ​សុទ្ធ​ឡាន រួច​ទម្លាក់​គូ​គន​របស់​ខ្លួន​ចូល​កា ច់​សោ​​លួ ច​ម៉ូតូ​បាន​ដល់​​ទៅ​៤​គ្រឿង​ឯណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

អ្នកស្រី អ៊ែ​ល មុំ ដែល​ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា មាន​ករណី​ចោរលួ ច​ម៉ូតូ​នៅផ្ទះ​របស់​អ្នកស្រី នា​ថ្ងៃ​ទី១ ខែ​កុម្ភ​: ឆ្នាំ ២០២២ វេលា​ម៉ោង​២​និង​៤៥​នាទី​យប់​ទៀប​ភ្លឺ ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​បាត់បង់​អស់​ម៉ូ​តូ​ចំនួន​៤​គ្រឿង មាន​ដូច​ជា ម៉ូតូ HONDA DREAM ពណ៌​ខ្មៅ ​ចំនួន​៣​គ្រឿង )​ស៊េរី​ឆ្នាំ 2015 ; 2021; 2016) ដែល​មាន​ស្លាក​លេខ 1DH-1255, 1AL-0895, និង​ស្លាក​លេខ 1T-6955 និង Honda BEAT ព​ណ៌​ក្រហម ស៊េរី​ឆ្នាំ 2019 មួយ​គ្រឿង​ទៀត មាន​ស្លាក​លេខ 1U-4215​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​បន្ត​ថា ក្រុម​ ចោរ​បាន​បើកឡាន​មក​ឈប់​មុខ​ផ្ទះ​របស់​អ្នកស្រី (​បើ​តាម​កាំមេ​រ៉ា​សុវត្ថិភាព​) និង​បាន​ទម្លាក់​គូកន​មួយ​ក្រុម​ធ្វើ​សកម្មភាព​លួ ច​យក​ម៉ូតូ​អស់​ចំនួន​៤​គ្រឿងក្នុង​ពេល​តែ​មួយ ។ អ្នកស្រី​បន្ត​ថា ​ពេលវេលា​កើតហេតុ គឺ​អ្នកស្រី​ និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​អ្នក​ជួល​ផ្ទះ​អ្នកស្រី​បាន​ដេក​លង់លក់​អស់​ ហើយ​ក្រុម​ ចោរ​​ក៏​បាន​ធ្វើ​សកម្ម​ភាព​កា ត់​សោ​ម៉ូតូ​លួ ច​បាន​សម្រេចតែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

អ្នកស្រី អ៊ែ​ល មុំ បន្ត​ថា «​បើ​តាម​កាមេ​រ៉ា​សុវត្ថិភាព គឺ​វេលា​ម៉ោង ២និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១ ខែកុម្ភៈ គឺ​ក្រុម​ ចោរ​បាន​​ជិះឡាន​ពណ៌​ខ្មៅ ហើយ​បាន​​ដាក់​គ្នា​វា​ចុះ​ចំណុច​មុខ​ផ្ទះ​ខ្ញុំ បន្ទាប់​មក​​ក៏​កាត់​សោ​​របង​ចូល​លួ ចតែម្តង​ ហេតុការណ៍៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ដូច្នេះ​សូម​បង​ៗ​សមត្ថកិច្ច​​ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជួយ​ស្រាវជ្រាវ​រក​ជ នល្មើ ស ​ផង ប្រជាជន​បានការ​ពារ​គ្រប់យ៉ាង​ហើយ ​មាន​ទាំង​របង ​មាន​ទាំង​​ចា ក់សោ​ ប៉ុន្តែ​​នៅ​តែ​ការពារ​មិន​បានដដែល​» ។

អ្នកស្រី​បាន​បន្ត​ថា ស្វាមី​របស់​អ្នកស្រី ឈ្មោះ ថៅ យឿ​ន បាន​ដាក់​បណ្តឹង​ជាមួយ​សមត្ថកិច្ច​ប៉ូ​លិ​ស​ប៉ុស្តិ៍​រដ្ឋបាល​តាំង​ពី​យប់​ថ្ងៃ​កើតហេតុ ដូច្នេះ​គាត់​សង្ឃឹមថា​ សមត្ថកិច្ច​អាច​ស្រាវជ្រាវ​​រហូត​ឈាន​ដល់​ការ​ចា ប់ខ្លួន​ ចោរ​ ថ្លើមធំ​ខាងលើ​នេះ​ផង​​ដែរ ។

អ្នកស្រី​ក៏​​បាន​អំពាវនាវ​ទៀត​​ថា បើ​បងប្អូន​​ណា​បានឃើញ​ម៉ូតូ​ដែល​មាន​ស្លាក​លេខ​ដូចដែល​នាង​ខ្ញុំ​បាន​បង្ហោះ​នេះ​ សូម​ជួយ​រាយការណ៍​ប្រាប់​សម្ថ​កិច្ច​ផង ​ឬក៏​អាច​​ទាក់ទង​មក​នាង​ខ្ញុំ​​តាម​លេខ​ទូរ​ស័ព្ទ 093 722289 ; 011 476 755 សូម​អរគុណ ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds