នរណាខ្លះចង់ពត់ធ្មេញ! បុរសម្នាក់ចែករំលែករឿងពត់ធ្មេញ ស្រៀវណាស់ កំឡុងពេលពត់ស្រាប់តែ…
ជូនជំពោះ អ្នកពត់ធ្មេញ ការពត់ធ្មេញ ក៏ជាផ្នែកមួយនៃការកែសម្រស់ដែរ ថ្វីត្បិតតែអ្នកទាំងអស់គ្នា គិតថា ធ្មេញរត់ត្រង់ជួរ និងញញឹមស្អាត។ ការសំរេចចិត្តក្នុងការពត់ធ្មេញ ពីដំបូងដោយ
មិនមានការគិតច្បាស់លាស់ ក្រោយការដកធ្មេញកំណើត អស់ ៤គ្រាប់ ធ្វើអោយខ្ញុំមានបញ្ហា ស្នាមញញឹមមិនស្មើរគ្នា ឈឺសន្លាក់សាច់ដុំ ថ្គាម ចង្ការបុិត ទម្រង់មាត់តូច ពិបាកក្នុងការ
និយាយ គេងមិនស្រួល ស្រម៉ុក ការដកដង្ហើមមិនបានល្អ ក្រអូមមាត់តូច មិនមានកន្លែងសំរាប់អណ្តាត សំរាកគ្រប់គ្រាន់ ពេលពត់លើកទី១ តំលៃមិនជាណាស់ណាទេ តែពេលកែ
បញ្ហាដែលកំពុងជួបតំលៃគុណជា៥ គុណជា១០ សូមគិតអោយបានច្បាស់លាស់ មុនសំរេចចិត្តធ្វើការពត់ធ្មេញ និង សួរណែនាំ អោយបានគ្រប់ជ្រុងជ្រោយ ពីគ្រូពេទ្យព្យាបាល។ អ្នកនឹង
យល់កាន់តែច្បាស់ក្រោយមើលពីប្រវត្តិខ្ញុំផ្ទាល់ និងស្វែងយល់បន្ថែម អំពីការពត់ធ្មេញ ហើយក៏កុំទោរទន់តាមគ្នាដើម្បី តែពេលញញឹម ឃើញមានពណ៏កៅស៊ូ និងដែកលើធ្មេញ និង
ឃើញមុខតូច។ តួយ៉ាង ខ្ញុំមានការសោកស្តាយជាខ្លាំង។ ខ្ញុំត្រូវធ្វើការពត់ធ្មេញ ជាលើកទី២ និងពាក់ឧបករណ៏ជាច្រើន ដើម្បីកែលំអបញ្ហាដែលខ្ញុំកំពុងជួប។ មិនតែប៉ុណ្ណោះ ត្រូវដាំ
បង្គោលឆ្អឹងធ្មេញ ៤ គ្រាប់ជំនួសនូវធ្មេញធម្មជាតិរបស់ខ្ញុំមានស្រាប់ ដែលបានបាត់បង់។ ការលើកឡើងនេះ ក្នុងនាមជាអ្នកជំងឺម្នាក់ ចង់ចែករំលែកបទពិសោធន៏ ដល់អ្នកដែលចង់
ពត់ធ្មេញ កំពុងពត់ធ្មេញ និងបានពត់ធ្មេញហើយ ព្រមទាំងអង្កេតមើលខ្លួនឯងផងថា នឹងជួបបញ្ហាអីរឺអត់ ដោយមិនមានបំណង វាយប្រហារដល់ បុគ្គល រឺ គ្លីនិកណាមួយឡើយ តែក្នុងបំណងល្អ។ អ្នកមិនមែនខ្ញុំ ខ្ញុំក៏មិនមែនជាអ្នក ទាល់តែអ្នកមានបញ្ហា ទើបយល់ពីការលំបាកមួយនេះ។