ប្អូនស្រីដ៏កំសត់របស់បងអើយ អូនលាបងជារៀងរហូតហើយ បងពិតជាទទួលយកមិនបានទេ
គ្រោះថ្នាក់ចរាចរណ៍មួយបានឆ ក់ យក អា យុ ជីវិតនារីម្នាក់ឈ្មោះ សួង សារ៉ាត់មុនីរត្ន ឲ្យបាត់ បង់ ជីវិតកាលពីប៉ុន្មានថ្ងៃមុននេះ ដោយបន្សល់ទុកនូវក្តីសោកសង្រេងជាទីបំផុតដល់មិត្តភ័ក្ដិសាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងណាស់ ដែលត្រូវឃ្លាតឆ្ងាយពីកូនស្រីជាទីស្រឡាញ់ទាំងវ័យក្មេងបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Soung Sarathphatdy ត្រូវជាបងប្រុសបានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំបំផុតថា៖«ប្អូនស្រីដ៏កំសត់របស់បងអើយ អូនលាបងជារៀងរហូតហើយ បងពិតជាទទួលយកមិនបានទេ វាលឿនពេកហើយ ម៉ាក់ប៉ាគាត់ថាបងជាមនុស្សចង់បានអីបានហ្នឹង
ហេតុអីក៏គ្រាន់តែបងចង់បានប្អូនស្រីបងមកវិញក៏មិនអាចបាន បើជាតិក្រោយមានពិតមែន សូមឱ្យយើងកើតជាងបងប្អូននឹងគ្នាទៀត ហើយកុំឱ្យអភ័ព្វដូចជាតិនេះទៀតអី»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។