គ្រាន់តែរឿងប៉ុណ្ណឹងសោះវា- យបំផ្លាញព្រះពុទ្ធបដិមាចំនួន ០២អង្គ នៅក្នុងទីអារាមវត្ត គ្មានស្គាល់បុណ្យបាបសោះ…

នៅថ្ងៃ សៅរ៍ ១១កើតខែ មាឃ ឆ្នាំឆ្លូវត្រីស័ក ព. ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ កុម្ភ: ឆ្នាំ ២០២២ អនុវត្ត តាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងនគរបា លប៉ុស្តិ៍រដ្ឋ បាលបឹងព្រីង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ សំ សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ បន្ទាប់ពីសមត្ថកិច្ចទទួលបាននូវបណ្តឹងរបស់ឈ្មោះ ធី ដេត ភេទប្រុស អាយុ ៦២ឆ្នាំ (ជាគណ:កម្មាការអាចារ្យវត្តប៉ោយតាសេក) រស់នៅភូមិប៉ោយ តាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្ដឹងទៅលើឈ្មោះខាងលើថា បានវាយបំផ្លាញរូបព្រះពុទ្ធបដិមាករចំនួន ០២អង្គ សាងអំពីស៊ីម៉ង់តិ៍ដែលជាទីគោរពសក្ការ:របស់ពុទ្ធិបរិស័ទ្ធ នៅក្នុងបរិវេណវត្តនេះ កាលពីថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សំ សីហា បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព វាយបំផ្លាញរូបព្រះពុទ្ធ បដិមាទាំងពីរព្រះអង្គនៅក្នុងទីអារាមវត្តប៉ោយសំរោងនោះប្រាដកមែនហើយ មូលហេតុដែលខ្លួនវាយបំផ្លាញរូបបដិមាបែប នេះព្រោះមានកំហឹងជាមួយមនុស្សដែលយក(វល្លិខ្ញែរ) រមាស់ទៅដាក់នៅកន្លែងដែលគេសម្រាកនៅក្នុងបរិវេណអារាមនោះទើបគេទៅវាយបំ ផ្លាញរូបបដិមាទាំងពីរចោលជាការសងសឹកបែប នេះតែម្តងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោល បាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយ ខាងលើមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds