តាម​ពិត​ចឹង​សោះ! ទីបំផុត លោក ឌួង ងៀប ចេញ​លិខិត​សុំទោស​ ប្រធាន​សាលា​ដំបូង​រាជធានីភ្នំពេញ​ហើយ ដោយ​លើក​ហេតុផល​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​យប់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ លោក​ឧកញ៉ា​ ឌួង ងៀប បាន​ចេញ​វីដេអូ​មួយ​​ ដោយ​លើកដៃ​សំពេះ ​អំពាវនាវ​ស្នើសុំ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​​​​ជួយ​អន្តរាគមន៍​ ទៅ​តុលាការ​កំពូល​ ដើម្បី​អោយ​តុលាការ​កំពូល​ចុះ​មក​អធិការកិច្ច​ពិនិត្យមើល​សំណុំរឿង​របស់​​លោក​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើក​ដៃ​សំពេះ​ស្នើ​សុំ​អន្តរាគមន៍​នេះ ដោយ​លោក​ឧកញ៉ា​លើក​ហេតុផល​ថា ​លោក​ បាន​រង​នូវ​អំពើ​អយុត្តិធម៌ ក្រោម​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រែ​ពី​ស​ទៅ​ខ្មៅ ចោទប្រកាន់​លោក​ថា បាន​ឆបោក​ជនជាតិ​តៃវ៉ាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ នៅ​ព្រឹក​ទី​៨ ខែកុម្ភៈ លោក ឌួង ងៀប ក៏​បាន​ឈរ​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ ហើយ​និយាយ​ថា «​ខ្ញុំ​អស់​លុយ​ហើយ ឥឡូវ​តុលា​ការ​ហៅ​ខ្ញុំ​ទៅ​សួរ​អី នាំ​ខ្លួន ចាប់ខ្លួន​អី ឥឡូវ​ខ្ញុំ​ចូល​គុក​ខ្លួនឯង​តែ​ម្ដង​ទៀត ចេញ​ដីកា​ឃុំ​ខ្លួន​ខ្ញុំ​ចុះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បញ្ជាក់​ថា «​ទៅដល់​ ទាល់តែ​កាន់​លុយ​ទៅ​បាន​រួចខ្លួន បើ​មិន​អញ្ចឹង​ទេ​រួចខ្លួន​តែ​ឥឡូវ​ខែក្រោយ​ទៀត។ ឥឡូវ​បើ​ថា​ខ្ញុំ​ខុស​ធ្វើ​ទៅ​ យក​ខ្ញុំ​ឃុំ​ដាក់គុក​ម្ដង​ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​​ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ជនជាតិ​តៃវ៉ាន់​នោះ,​​ ​ លោក​​ឌួង ងៀប ​ខ្លួនឯង បាន​បដិសេធ​ចោទ​ទាំងស្រុង ដោយ​លើក​ឡើង​ថា «​លោក​មិន​ដែល​បាន​ទៅ​រក​ស៊ី​ជាមួយ​ចិន​តៃវ៉ាន់​ទាំងអស់​នោះ​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​មាន​ការ​ដង្ហោយ​ទាមទារ​រក​យុត្តិធម៌​ ដោយ​ថា​ខ្លួន​ បាន​រង​នូវ​អំពើ​អយុត្តិធម៌ ក្រោម​ការ​ចោទប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រែ​ពី​ស​ទៅ​ខ្មៅ​នោះ, ​​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បាន​ចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានជម្រាបជូនថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណុំ​រឿង​ព្រហ្មទណ្ឌ​​លេខ​: ៧២១៧ ចុះ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរលើឈ្មោះឌួង ងៀប តាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរលេខ១៨៣៤ អ.យ.ជ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១​​​ពី​បទ​ឆបោក និង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន លើ​អង្គហេតុ​ពាក់ព័ន្ធ​នឹង​ការ​លក់​អចលនវត្ថុ​មួយ​កន្លែង ​ដែល​មាន​ដើម​បណ្តឹង​ឈ្មោះ CHIH YU YEN និង​ឈ្មោះ YAO CHING KING បានប្រគល់​ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០$ ឲ្យទៅ​ជនត្រូវចោទឈ្មោះ ឌួង ងៀបរួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ខាង​លើ​នេះ លោក ដួង ងៀប បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន​៣​សន្លឹក សរុប​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក ទៅឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​។ តុលាការ​ថា មូលប្បទានប័ត្រ​ដែល​លោក ឌួង ងៀប ចេញ​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នោះ​គឺ​គ្មាន​សាច់ប្រាក់​នោះទេ នៅ​ពេល​ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណី​យក​ទៅ​បើក​នៅ​ធនាគារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​ថា​ ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ ផ្ទៀងផ្ទាត់​ភស្តុតាង និង​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ហើយ​បានសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដោយ​ជំនួស​មកវិញ​នូវ​ការដាក់​ជន​ត្រូវ​ចោទ​ឱ្យនៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​តម្រូវ​ឱ្យ​ដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​ចំនួន​ទឹកប្រាក់​ជាង​៥​លាន​ដុល្លារ​អាមេរិក មក​តម្កល់​នៅ​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា “​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប បានគេច​វេះ​ពី​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​ក៏បាន​ចាត់វិធានការ​បន្ត​តាម​នីតិវិធី ស្របតាម​បញ្ញត្តិ​មាត្រា ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ចុងបញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា “​សាលាដំបូង​នឹង​បន្ត​អនុវត្តតាម​នីតិវិធី​ជា​ធរមាន​ចំពោះ​ករណីនេះ ដោយ​មិន​អនុញ្ញាតឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ឡើយ​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍បែបនេះ លោកឌួង ងៀប តាមរយៈលិខិតរបស់ខ្លួនចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការសុំអភ័យទោសជាសាធារណៈចំពោះប្រធានសាលាដំបូងរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងលិខិតគោរពជូនឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ឌួង ងៀប បានរៀបរាប់ថា «ខ្ញុំបាទ សូមអភ័យទោស ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលខ្ញុំបាទបានធ្វើការបង្ហោះវីដេអូឃ្លីបរយៈពេល២៣នាទី បកស្រាយបញ្ហាពាក់ព័ន្ធនឹងចំណាត់ការរឿងក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញលើរូបខ្ញុំបាទ និងបានធ្វើទង្វើមិនសមរម្យ ដោយបានទៅបង្ហាញខ្លួន និងផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខមណ្ឌលអប់រំកែប្រែទី១ ព្រៃស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឌួង ងៀប បានរៀបរាប់នៅក្នុងលិខិតដដែលនេះទៀតថា «សកម្មភាពទាំងនេះ ធ្វើឡើងដោយសារតែខ្ញុំបាទ មានការភាន់ច្រឡំ ភាំងស្មារតី ព្រោះរងសម្ភាធធ្ងន់ធ្ងរក្នុងគ្រួសារ និងមានការព្រួយបារម្ភខ្លាំងពីបញ្ហាប្រឈមផ្សេងៗក្នុងផ្លូវច្បាប់លើរឿងក្ដីពាក់ព័ន្ធរូបខ្ញុំបាទ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា «ទង្វើគួរឲ្យសោកស្ដាយនេះ បានធ្វើឲ្យប៉ះពាល់ដល់កិក្តិយសរបស់ស្ថាប័ន និងកិត្តិយសរបស់ឯកឧត្តមប្រធាន និងអស់លោកមន្ត្រី ជាចៅក្រមកាន់រឿងក្ដី និងធ្វើឲ្យប៉ះពាល់ដល់កិច្ចដំណើរការនីតិវិធីចាត់ការឿងក្ដី របស់សាលាដំបូងរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក បានសន្យាថា «ខ្ញុំបាទ សូមសន្យាថា មិនឲ្យមានសកម្មភាពនេះកើតឡើងជាថ្មីទៀតទេ និងសូមសន្យាចូលរួមគ្រប់កិច្ចនីតិវិធីចាត់ការរឿងក្ដីរបស់សាលាដំបូងពាក់ព័ន្ធរូបខ្ញុំបាទ ដោយស្មារតីសុចរិត យុត្តិធម៌ និងគោរពច្បាប់ជាធរមាន»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds