ក្រសួង ២ ប្រកាសកុំឱ្យយុវជនយុវតីភ្លើតភ្លើន ប្រាសចាកវប្បធម៌ប្រពៃណីខ្មែរ ថ្ងៃ ១៤ កុម្ភៈ

នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងអប់រំ យុវជន និង កីឡា រួមទាំង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្ដីអំពាវនាវ ក៏ដូចជាសេចក្ដីណែនាំ ទាក់ទិនទៅនឹងវិធានការ ក្នុងថ្ងៃបុណ្យទិវានៃក្ដីស្រឡាញ់ ដែលមានកាលបរិច្ឆេទ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូន កូន-ចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អ ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និង ភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រសួងអប់រំ ក៏បានចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ដោយសង្កេតឃើញថាសិស្សានុសិស្សមួយចំនួន យល់ច្រឡំថា ថ្ងៃទី ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬ ជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ខណៈទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរឡើយ ដោយយុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាពភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរបុគ្គល និង ក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និង ប្រពៃណីជាតិខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds