នេះហើយទឹកចិត្តឪពុក សុខចិត្តអត់ខ្លួនឯងប្រមូលលុយ សន្សំទាំងអស់ទៅទិញ កំព្យូទ័រ ទុកឲ្យកូនរៀន ដោយសារចង់ឃើញកូនមានអនាគតល្អនិងគេ…

 

ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបន្ទាប់ពីឃើញ លោកអ៊ំម្នាក់ គាត់មានជីវភាពលំបាកប៉ុន្តែដើម្បីចង់ឃើញកូនមានអនាគតល្អ គាត់បានប្រមូលលុយដែលខំប្រឹងសន្សំជាច្រើនខែ យកមកទិញ កំព្យូទ័រ មួយគ្រឿងឲ្យកូននៅស្រុករៀន ។​

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ម្ចាស់ហាងលក់ កំព្យូទ័រ បានរៀបរាប់ពីលោកអ៊ំ ម្នាក់នេះថា ៖« ក្មួយអ៊ំអត់ដឹងទិញ អាម៉ូតណាទេ  តែអ៊ំបានប្រម៉ូលលុយមកបានប៉ុន្នឹង ក្មួយជួយរក អាមួយណាដែលត្រូវនិងតម្លៃលុយដែលអ៊ំមាន តែសុំអោយអាល្អ មក អ៊ំទិញអោយកូនអ៊ំរៀន នៅស្រុក

កូនៗដែលបាន ឃើញ ទឹកចិត្តលោកពុក សូមតបស្នងគុណគាត់វិញដោយ គ្រប់គ្រាន់ ព្រោះ ពេលខ្លះ យើង ចង់មាន ឱកាស មាន ពុក នៅក្បែរ មើលឃើញភាពជោគជ័យរបស់យើង មិនបាន ផង ! ឃើញអ៊ំធ្វើអោយខ្ញុំនឹកដល់លោកពុក ខ្ញុំ ដែលឃ្លាតគ្មានថ្ងៃជួបរហូត អរគុណអ៊ំ ប្រុស» ។

 ក្រោយឃើញបែបនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការ រំជួលចិត្តយ៉ាងខ្លាំង មានអ្នកខ្លះគ្រាន់ឃើញការបង្ហោះមួយនេះក៏កើតក្តីនឹករលឹកដល់ លោក ឪពុករបស់ខ្លួនភ្លាម ព្រោះថាមានមិនមានអ្នកណាស្រឡាញ់យើង ស្មោះត្រង់និងយើងជាមួយលោក ពុក អ្នកម៉ែ របស់យើងឡើយ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds