ផ្អើលរត់រកព្រាត! កូនក្រមុំវ័យ១៧ឆ្នាំ រត់ចោលរោងការ នៅយប់ផ្សំដំណេក, កូនកំលោះបានត្រឹមឈរយំ (មានវីដេអូ)
ព្រៃវែង ៖ នៅយប់ផ្សំដំណេកទៅហើយនោះ ស្រាប់តែបាត់កូនក្រមុំវ័យ១៧ឆ្នាំ ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
សមត្ថកិច្ចបានឱ្យដឹងថា កូនក្រមុំ ដែលរត់ចេញពីផ្ទះខាងលើនេះ មានឈ្មោះ វៃ វិច្ចរ៉ា (ហៅ ស្រីវីន) អាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុលើ ហើយការបាត់នេះ កើតឡើងនៅយប់ផ្សំដំណេក ដោយកូនក្រមុំ បានចុះចោលកូនកំលោះមិនដឹងជាទៅទីណា ហើយទៅជាមួយអ្នកណានោះទេ។
បើតាមការផ្សាយរបស់ឆានែល «Hon Hot News» ដែលអះអាងថា ជាស្ថាប័នសារព័ត៌មានCTV Hot News បានបញ្ជាក់ថា នៅពេលទទួលភ្ញៀវ កាត់នំ ចប់សព្វគ្រប់ ភ្ញៀវកំពុងតែជួបជុំផឹកស៊ីរាំសប្បាយ ស្រាប់តែកូនក្រមុំផ្លាស់ខោអាវ ហើយក៏រត់បាត់ឈឹង ធ្វើឲ្យកូនកំលោះ បានត្រឹមស្រក់ទឹកភ្នែក។
ករណីនេះ ឪពុកម្ដាយកូនក្រមុំ បានដាក់ពាក្យប្ដឹងសមត្ថកិច្ចឲ្យជួយស្វែងរក ហើយសមត្ថកិច្ចក៏បានអំពាវដល់ប្រជាពលរដ្ឋ បើបានប្រទះឃើញនារី ដែលមានភិនភាគដូចខាងលើនេះ សូមរាយការណ៍មកមជ្ឈមណ្ឌលប្រចាំបញ្ជាលេខ១១៧ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឬទំនាក់ទំនងទៅឪពុកកូនក្រមុំ តាមរយៈលេខទូរស័ព្ទ ០១២ ៧១១ ៣៨៧៕