ស្រ្តីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនព្រោះតែគាត់ទ្រាំមិនបាននៅរឿងមួយនេះ…
ស្ត្រីមានជំងឺកូវីដ ម្នាក់ ដែលសម្រាកព្យាបាលនៅផ្ទះ បានសម្រេចចិត្ត ទៅលោ-ត ទឹកស-ម្លា-ប់-ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយសារតូចចិត្តប្តីផឹ-កស្រវឹ-ងប្រើហិ-ង្សាវា-យតប់ រូប គាត់ ជារៀងរាល់ថ្ងៃ តែត្រូវបានប្រជាពលរដ្ឋឃាត់ទាន់។
ហេតុការណ៍នេះ កើតឡើងកាលពី ម៉ោង ១១ យប់ថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ នៅលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ស្ត្រីខាងលើមានអាយុ៤៣ឆ្នាំ ជាអ្នកមើលថែក្មេងៗនៅអង្គការមួយ។ គាត់បានឱ្យដឹងថា បានប៉ុន្មានថ្ងៃមុននេះគាត់មានអាការៈមិនស្រួលខ្លួន ក៏ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះ កេតុមាលា។
បន្ទាប់មកក្រុមគ្រូពេទ្យ បានយកសំណាកទៅធ្វើតេស្ត ហើយប្រាប់ថា រូបគាត់វិជ្ចមានជំងឺកូវីដ និង បានធ្វើកិច្ចសន្យាឱ្យរូបគាត់ទៅសម្រាកព្យាបាលនៅផ្ទះ។ ពេលគាត់សម្រាកព្យាបាលនៅផ្ទះតាមការណែនាំរបស់ក្រុមគ្រូពេទ្យបែរជាកន្លែងធ្វើការ ចោទប្រកាន់ថាគាត់កុហកយកលេសធ្វើជាឈឺ គេចពីការងារទៅវិញ។
ចំណែក ប្តីរបស់គាត់ វិញបែរជាប្រចណ្ឌរូបគាត់ ហើយចោ-ទថាធ្វើជាឈឺនៅផ្ទះ លួចទៅមានស-ហា-យទៅវិញ ហើយ ពេលផឹកស្រវឹងម្តងៗគឺ តែងតែប្រើហិ-ង្សាវា-យ-តប់រូបគាត់ ស្ទើររៀងរាល់ថ្ងៃ។ នៅថ្ងៃកើតហេតុ នោះ ប្តីគាត់បានវាយគាត់ និងយ-កខ្សែក្រវា-ត់មករឹ-ត ក គាត់ឡើងជាំ ពេលនោះគាត់រើរួចក៏រត់ ចេញពីផ្ទះមក-លោ-ត-ទឹក-ស-ម្លា-ប់-ខ្លួនតែម្តង ។
បន្ទាប់ពីកើតហេតុស្ត្រីរូបនេះ បានប្រាប់ថា រូបគាត់ចង់ទៅសម្រាកព្យាបាល នៅកន្លែង ព្យាបាលជំងឺកូវីដ ដើម្បីគេចពីប្តីដែលតែងតែប្រើ-ហិ-ង្សា-មកលើគាត់ ហើយ ប្រជាពលរដ្ឋ ក៏ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍ ៕