គួរឲ្យសង្វេគតណាស់ ព្រាត់ទាំងកំពុងស្រឡាញ់ ទោះបីជាមិត្តប្រុសបាន ទទួលមរណភាពទៅពិតមែន ក៏នារីជាសង្សានៅតែនិយាយពាក្យដ៏សែនក្តុកក្តួលបែបនេះដាក់លោកថា…
ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយឃើញបុរសម្នាក់បានទទួលមរណភាពចោលក្រុមគ្រួសារទាំងខ្លួននៅវ័យក្មេងនៅឡើយ ហើយការទទួលមរណភាពរបស់បុរសម្នាក់នេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនពិតជាមានការរន្ធត់ចិត្តយ៉ាងខ្លាំង (មូលហេតុគឺដោយសារតែបុរសម្នាក់នេះជួបគ្រោះថ្នាក់ចរាចរណ៍)។
យ៉ាងណាមិញក្រោយបុរសម្នាក់នេះបានទទួលមរណភាពថ្មីៗនេះគេបានឃើញមិត្តស្រីរបស់គាត់ដែលមានអាខោន ហ្វេសប៊ុកឈ្មោះ Chan Malin បានបង្ហោះសំណេរដ៏គួរឲ្យតក់ស្លុតបែបនេះថា ៖ «ចង់ទៅលែងកន្លែងណាទៅៗ ចង់ញាំអីជាមួយគ្នាញាំឲ្យហើយទៅ ចង់ផុសរូបជាមួយគ្នាផុសទៅ ចង់និយាយពាក្យក្នុងចិត្តនិយាយអោយហើយទៅ ។
កុំចាំដល់ ភ្នែកគេមើលលែងឃើញ ត្រជៀកគេស្ដាប់លែងលឺ មាត់គេនិយាយលែងបាន អារម្មណ៍ពេលនោះអ្នកពិតជាសោកស្ដាយខ្លាំងនិងនឹកឃើញរឿងគ្រប់យ៉ាងជាមួយគេ តែវាហួសនិងធ្វើអ្វីគ្រប់យ៉ាង ។ ចូលធ្វើរឿងល្អៗជាមួយមនុស្សគ្រប់គ្នាទើបពេលគេលែងមានរូបរាងនៅលើលោកនេះអ្នកមិនស្ដាយក្រោយខ្លាំង» ៕
សូមទស្សនារូបភាពខាងក្រោម៖