ពិតជាសោកសៅជាពន់ពេក ក្រោយដឹងដំណឹងថា លោក ញែម សុគន្ធ ត្រូវ​ជួបទុក្ខ យ៉ាងក្រៀមក្រំដោយសារតែ ពេលនេះ អ្នកមានគុណបានលាទៅឆ្ងាយ…!

នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនមានការស្លុតចិត្តជាខ្លាំង

 

ក្រោយពីទទួលបានដំណឹងដ៏សោកស្ដាយ ដែល តារាសម្ដែងប្រុស ញ៉ែម សុគន្ធ កំពុងជួបទុក្ខធំ ព្រោះបាត់បង់មនុស្សជាទីស្រឡាញ់ គឺ លោកឪពុកជាទីស្រឡាញ់របស់លោក បានទទួលមរណភាពហើយ។

 

នេះបើតាមបណ្ដាញសង្គមរបស់ តារាសម្ដែងប្រុសរូបនេះ បានបង្ហោះរូបភាពអបជាមួយនឹងសារបង្ហាញពីទុក្ខសោកសៅថា ៖« លោកប៉ា លោកទៅឆ្ងាយបានសុខហើយ ប៉ាលោកបានទៅឋានសុខ ផុតទុក្ខផុតភ័យហើយ សូមប៉ាបានទៅកាន់សុគតិភព ណាប៉ា »។

 

ក្រោយទទួលបានដំណឹងដ៏សែនក្រៀមក្រំនេះដែរ អ្នកលេងបណ្ដាញសង្គម មិត្តអ្នកសិល្បៈជាច្រើន ក៏បានសម្ដែងនូវការសោកស្ដាយជាពន់ពេក និងចូលរួមរំលែកទុក្ខចំពោះតារាប្រុសរូបនេះ និងក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds