ក្រសួងទេសចរណ៍ ណែនាំពីការបន្តអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលអូមីក្រុង
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្ដីពីការបន្តពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron)។ នេះបើយោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ទាំងអស់អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ (ឬនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា-SOP) ដែលមានបញ្ជាក់ក្នុងសារាចរណែនាំ៕