ផ្លូវល្បឿនលឿនពីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដុះអាសន្ន នៅខែកក្កដា ខាងមុខនេះ

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ ) ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានប្រកាសថា ផ្លូវល្បឿនលឿនចាប់ពីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រោយពីដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាបណ្ដុះអាសន្ន នៅខែកក្កដា ហើយនោះ  នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ខែកញ្ញា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltdចំណាយការវិនិយោគ ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds