លោកពូទីន ព្រមានថា ប្រទេសអ៊ឺរ៉ុប នឹងត្រូវទាញចូលជម្លោះយោធា បើអ៊ុយក្រែនចូលអង្គការណាតូ

ម៉ុស្គូរ៖ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានព្រមានថា ប្រទេសអ៊ឺរ៉ុប នឹងត្រូវបានទាញចូលទៅក្នុងជម្លោះយោធា ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ។ ការព្រមាននេះបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបារាំងលោកម៉ាក្រុង។

មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុងវិមានក្រឹមឡាំង នៃប្រទេសរុស្ស៊ី សម្រាប់កិច្ចពិភាក្សានេះលោក Putin ពណ៌នាថា មានប្រយោជន៍ និងសំខាន់។ លោកក៏បានព្រមានផងដែរថា នឹងគ្មានអ្នកឈ្នះឡើយ ពីវិបត្តិដែលកំពុងបន្តនេះ។

លោកម៉ាក្រុង បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូសម្រាប់កិច្ចពិភាក្សា ចំពេលមានការប្រឈមមុខដាក់គ្នាជុំវិញការដាក់ពង្រាយយោធារបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។

បន្ទាប់ពីកិច្ចប្រជុំនេះ លោកម៉ាក្រុង បាននិយាយថា លោកប្រាកដណាស់ថា លោកនឹងទទួលបានលទ្ធផលមួយចំនួន បើទោះបីជាលោកមិនហ៊ានធានាក៏ដោយ។

លោកពូទីន បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា គំនិតមួយចំនួនរបស់លោកម៉ាក្រុង ទាក់ទងនឹងសន្តិសុខគឺមានភាពប្រាកដប្រជា ហើយថា អ្នកទាំងពីរនឹងពិភាក្សាគ្នាម្តងទៀតនៅពេលលោក ម៉ាក្រុង ធ្វើដំណើរទៅកាន់ទីក្រុង គៀវ ដើម្បីជួបជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds