សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ 

ភ្នំពេញ ៖​ ជាថ្មីម្តងទៀត ​សម្តេចតេជោ ​ហ៊ុន សែន ​បានអំពាវនាវឲ្យពលរដ្ឋ​ទំាងអស់គោរពច្បាប់​ចរាចរណ៍អោយ​បានខ្ជាប់ខ្ជួន ចៀសវាង ការសោកស្តាយពេលមានគ្រោះថ្នាក់ដល់ជីវិត ឬពិការមួយជីវិត ដើម្បីធានាអោយបានសុខភាព សុវត្ថិភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ​។

ការថ្លែងបែបនេះក្នុងឳកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

សម្តេចតេជោ បានបន្ថែមថា ដើម្បីសុខសុវត្ថិភាព​ក្នុងការបើកបរ ​និងទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ​សូមប្រជាពលរដ្ឋ​ចូលរួមគោរពច្បាប់ទាំងអស់គ្នា​។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសជារៀងរាល់ថ្ងៃពីអត្រាឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងបន្តិច ប៉ុន្តែរយៈពេលជាងមួយខែហើយ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍មានស្លាប់រាល់ថ្ងៃ ហើយត្រូវគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds