សម្តេចតេជោ គ្រោងជួបសិស្សនិទ្ទេស A ឆ្នាំ២០២១ ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ

ភ្នំពេញ ៖ ដូចទៅនឹងទម្លាប់រៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០២១ ទូទាំងប្រទេស ទាំង១៧៥៣នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដែលនឹងមានការចូលរួមពីអាណាព្យាបាលសិស្ស។

ការថ្លែងបែបនេះក្នុងឳកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងឱកាសជំនួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A ទាំង១៧៥៣ នាក់ សម្តេចតេជោ ហ៊ុន សែន ក៏នឹងប្រគល់ iPad ជូនដល់និស្សិតនិទ្ទេស A ទាំង១៧៥៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១គ្រឿងផងដែរ ហើយអំណោយនេះជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង ដែលតែងបានឧបត្ថម្ភរៀងរាល់ឆ្នាំ ជូនដល់សិស្សនិទ្ទេស A។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២៧ ធ្នូ ឆ្នាំ២០២១នេះ ក្នុងចំណោមបេក្ខជនដែលប្រឡងសរុបចំនួន ១១៤ ១៨៧នាក់ នោះ មានបេក្ខជនចំនួន ៧២ ០១៦នាក់ បានប្រឡងជាប់។ គិតជាតួលេខ បេក្ខជនប្រឡងជាប់មាន ៦៥.៦៥%។ បើប្រៀបធៀបជាមួយនឹងលទ្ធផលកាលពីឆ្នាំ២០១៩ មានការធ្លាក់ចុះបន្តិច ដ្បិតកាលពីឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ប្រមាណ ៦៨.៦២% ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds