ជា វិបុល និង គង់ សុជាតិ៖ សេចក្តីសុខពិតមិនចាំបាច់ទាល់តែមានលុយទើបទិញបាននោះទេ ចំណាយពេលដែលយើងមាននៅជាមួយមនុស្សដែលយើងស្រលាញ់ទៅបានហើយ
ជា វិបុល និង គង់ សុជាតិ ពិធីករ ពិធីការនីល្បីឈ្មោះ ដែលមានបទពិសោធន៍ខ្ពស់ក្នុងវិថីសិល្បៈ ជាពិសេសគឺសុទ្ធសឹងតែជាអ្នកមានប្រជាប្រិយភាពលំដាប់កំពូលប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្រឡេកមកមើលជីវិតគ្រួសាររបស់អ្នកទាំងពីរ គេហាក់សង្កេតឃើញថាល្អូកល្អើនជាមួយគ្នាខ្លាំងណាស់ បើទោះបីជាអ្នកទាំងពីរមានវ័យជ្រេបន្តិចក៏ពិតមែន ប៉ុន្តែស្នេហាផ្អែមល្ហែមហាក់មិនចាញ់ក្មេងៗកម្លោះក្រមុំនោះឡើយ។
មុននេះបន្តិចលោក ជា វិបុល ក៏បានបង្ហោះសារយ៉ាងខ្លី តែមានន័យគ្រប់គ្រាន់នៅលើបណ្តាញសង្គមថា «សេចក្តីសុខពិតរបស់មនុស្សមិនចាំបាច់ទាល់តែលុយទើបអាចទិញបាននោះទេ គឺគ្រាន់តែចំណាយពេលបន្តិចបន្តួចដែលនៅសេសសល់របស់ខ្លួននៅជាមួយមនុស្ស ដែលយើងស្រលាញ់ទៅបានហើយ»៕