ទទួលយកមិនបានទេ ទោះបីប្រឡងធ្លាក់ក៏រៀនបណ្តើរធ្វើការបណ្តើរ ម៉េចពេលនេះអត់នៅតស៊ូចឹងហា៎
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យបំផុត ជូនចំពោះក្រុមគ្រួសារនៃ ស ព នារីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Roth Liza ដែលបានទទួលមរណភាពទាំងវ័យក្មេង ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារលឿនបែបនេះ។
យ៉ាងណាមិញ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ ស៊ុន ស្រីឡែន ត្រូវជាមិត្តភ័ក្ដិបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«ទទួលយកមិនបានទេ ទើបតែប្រាប់គ្នាថាហែងទៅដាក់ពាក្យរៀនសកលត ទោះបីហែងប្រឡងធ្លាក់ក៏ហែងនិយាយថា រៀនបណ្តើរធ្វើការបណ្តើរ ហើយម៉េចហែងអត់នៅតស៊ូចឹងហា៎ សូមហែងទៅឱ្យបានសុខណាមិត្ត»។
ក្នុងនោះដែរ បេីតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកឈ្មោះ Ly Sorany ត្រូវជាបងស្រីបានឲ្យដឹង រូបនាងធ្លាប់កេីតជំងឺរបេងកូនកណ្តុរម្តងហេីយ រួចក៏លាប់ឡេីងវិញទេីបមានរឿងអកុសលបែបនេះ។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។