ទើបតែពេលនេះ យុត្ថារ៉ា ឆានី ព្រមប្រាប់ហេតុផលមិនវិលចូលសិល្បៈវិញ ទោះធ្លាប់ល្បីដល់កំពូល
គិតមកទល់នាពេលនេះអតីតតារាសម្តែងដែលល្បីល្បាញ នាទស្សវត្សន៍ឆ្នាំ៩០លោក យុត្ថារ៉ា ឆានី មិនបាននឹកនាពីការវិលចូលសិល្បៈជាថ្មីឡើងវិញឡើយ បើទោះជាលោកកំពុងរស់នៅស្រុកខ្មែរ និងមានកម្លាំងគ្រប់គ្រាន់សម្រាប់ការសម្តែងក៏ដោយ។
យ៉ាងណាមានមូលហេតុមួយដែលធ្វើឲ្យលោក មិនចង់ចាប់អាជីពសិល្បៈបន្តទៀតនោះគឺ គំនាបនៃសេរីភាព ដែលលោកគិតថា អ្នកសិល្បៈជាមនុស្សមហាជន ហេតុធ្វើអ្វីត្រូវមានព្រំដែន។
លោក យុត្ថារ៉ា ឆានី បានលើកឡើងថា កើតមកក្លាយជាបុគ្គលសាធារណៈពិតជាគ្មានសេរីភាពសោះ ហើយរងនូវគំនាបផ្លូវចិត្ត ! លោកអ្នក់ដឹងទេថា មនុស្សទូទៅចង់បានណាស់សេរីភាព? តែត្រូវមានព្រំដែនវាដែរ ! ។
លោកថា គ្រប់ពេលវេលាមានតែយកចិត្តមនុស្សទូទៅដាក់ក្នុងបេះដូងខ្លួនឯង ចំណែកមនុស្សទូទៅមិនដែលយក ចិត្តយើងដាក់ក្នុងបេះដូងពួកគាត់ទេ ។
លោក យុត្ថារ៉ា ឆានី បានបន្ថែមទៀតថា កត្តាទាំង នេះហើយដែលធ្វើឲ្យខ្ញុំបង្ខំចិត្តដកខ្លួនកាន់តែឆ្ងាយពី បុគ្គលសាធារណៈ ! តើលោកអ្នកយល់ពីអារម្មណ៌ មួយនេះទេ ? សូមអធ្យាស្រ័យចំពោះអ្នកដែលគាំទ្រនិងធ្លាប់បានគាំទ្រ ។
ជាការកត់សម្គាល់លោក យុត្ថារ៉ា ឆានី គឺជាអតីតតារាសម្តែងមួយរូប ដែលធ្លាប់ឈោងភាពល្បីល្បាញ ក្នុងពិភពខ្សែភាពយន្តខ្មែរកាលពីអំឡុងឆ្នាំ១៩៩០។ បើទោះជាបច្ចុប្បន្នតារាសម្តែងរួមជំនាន់គឺលោក ទេព រិនដារ៉ូ បាននឹងកំពុងបន្តអាជីពសម្តែងរបស់ខ្លួន មកដល់បច្ចុប្បន្នក្តី ប៉ុន្តែលោក យុត្ថារា ឆានី មិនបានចូលសម្តែងជាថ្មីដូចគ្នានោះឡើយ។
តាមរយៈហេតុផលដែលបានលើកឡើងខាងលើនេះមានន័យថា លោក យុត្ថារា ឆានី ចង់ធ្វើខ្លួនជាមនុស្សសាមញ្ញម្នាក់វិញ ជាជាងរស់មានឈ្មោះជាតារាដែលរងគំនាបសេរីភាព ព្រោះជាបុគ្គលសាធារណៈ។
គួរបញ្ជាក់ថា ក្នងចំណោមតារាមួយចំនួនទៀតដូចជា លោក ទេព រិនដារ៉ា លោក ខៃ ប្រសិទ្ធ លោក សំ ដារ៉ា និងតារាសម្តែងមួយចំនួនទៀត បានចាប់ឈោងភាពល្បីល្បាញ និងមានការពេញនិយមពីទស្សនិកជន ដែលនិយមទស្សនាភាពយន្តខ្មែរកាលពីអំឡុងឆ្នាំ១៩៩០។
លោក យុត្ថារ៉ា ឆានី បានកសាងគ្រួសារថ្មីមួយទៀត យ៉ាងមានសុភមង្គល ក្រោយលោកបានចែកផ្លូវជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា អស់ជាច្រើនឆ្នាំដោយបន្សល់ទុកកូនស្រីម្នាក់៕