គួរអោយសោកស្តាយ! លោក ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលមរណ.ភាព ក្នុងអាយុ៨៧ឆ្នាំ
ពេលថ្មីៗនេះ លោក ឈា ថាំង ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ បានទទួលមរណ.ភាពក្នុងអាយុ៨៧ឆ្នាំ ដោយរោគ.ពាធ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ ទាំងប្រមុខរដ្ឋាភិបាល និងបណ្តាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សុទ្ធតែបានផ្ញើសាររំលែកទុក្ខជូនដល់លោកស្រី ម៉ៅ សាមឿន ចំពោះការបាត់បង់លោក ឈា ថាំង ដែលជាឥស្សរជនឆ្នើមមួយរូបរបស់គណបក្សប្រជាជនកម្ពុជា។
ដោយឡែក ចំពោះបាត់បង់អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលមួយនេះ ធ្វើថ្នាក់ដឹកនាំទាំងអស់ការសោកស្តាយយ៉ាងខ្លាំង ដោយក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចខាងក្រោមនេះ៖
មរណភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ ជាឥស្សរជនឆ្នើម និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុបម្រើដល់ផលប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បន្ថែមពីនេះ អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលអណ្តត្តិទី១ និងទី២ លោក ឈា ថាំង គឺជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ហើយក៏ជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ និងទី២ ក្នុងនោះលោកក៏បានកាន់តំណែងជាអនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារ និងកិច្ចការនារី ផងដែរ។
ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ ប្រមុខរដ្ឋាភិបាល បណ្តារដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នផ្សេងទៀត សុទ្ធតែបង្ហាញពីការសោកស្តាយចំពោះមរណភាពលោក ឈា ថាំង ដោយក្នុងនោះ លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស បានសរសេរសារដែលមានអត្ថន័យថា៖
គណបក្សប្រជាជនកម្ពុជា សូមកោតសរសើរ និងចងចាំទុកនូវរាល់ស្នាដៃការងាររបស់ឯកឧត្តម ឈា ថាំង ដែលបានបន្សល់ទុកដើម្បីប្រទេសជាតិ ប្រជាជន និងគណបក្សប្រជាជនកម្ពុជា
លោក ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្
យ៉ាងណាមិញ បើយោងតាមតាមលោក ខៀវ កាញ្ញារីទ្ធ បានមានប្រសាសន៍ថា លោក ឈា ថាំង ជាឥស្សរជនមួយរូប ដែលបានចូលរួមក្នុងរណសិរ្សជាមួយលោក នៅឆ្នាំ ១៩៧៩ ដែលមានសម្តេច ជា ស៊ីម ជាប្រធាន ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖
លោកក៏ជាអ្នករួមដំណើរជាមួយខ្ញុំទៅប្រទេសបារាំងនាចុងឆ្នាំ ១៩៧៩ ដែលជាគណប្រតិភូខ្មែរដំបូងគេបង្អស់របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅកាន់ប្រទេសបារាំង ។ សូមវិញ្ញាណក្ខន្ធលោកបានទៅដល់ទីសុខ
លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖