សូមប្រុងប្រយ័ត្ន!ស្ត្រីម្នាក់មានអាការៈពុលមីកញ្ចប់ស្ទើតែបាត់បង់ជីវិត ក្រោយបរិភោគដាក់គ្រឿងមួយនេះ…
ថៃ ៖ ជាការពិតណាស់ដែលមានរឿងភ្ញាក់ផ្អើលជាខ្លាំងក្រោយទទួលបានការរាយការណ៍ពីស្ត្រីម្នាក់ដែលមានឈ្មោះ ផាន់សំឡា អាយុ ៤៧ ឆ្នាំ មានអាការៈឈឺក្នុងពោះធ្ងន់ធ្ងរ រហូតត្រុវចូលមន្ទីពេទ្យសង្គ្រោះបន្ទាន់ ក្រោយស្ត្រីម្នាក់បានធ្វើការបរិភោគមីកញ្ចប់។ នេះបើយោងតាមរយៈរដ្ឋបាលស្រុកជួយសង្គ្រោះស្រុក Pa Yup Nai
បានរាយការណ៍ថានៅផ្ទះមួយក្នុងឃុំ Pa Yup Nai ស្រុក Wang Chan ខេត្ត Rayong បានរៀបរាប់បែបនេះថា ស្ត្រីម្នាក់ខាងលើនេះបានធ្វើការចម្អិនមីកញ្ចប់បរិភោគហើយ ក្រោយពេលបរិភោគស្ត្រីម្នាក់នោះកឺមានអាការៈឈឺពោះយ៉ាងខ្លាំង និងក្អួតទៀតផង ដោយមីដែលស្ត្រីម្នាក់នោះបានចម្អិនជាមីប្រភេទចម្អិនដោយមិនប្រើភ្លើងឡើយ
ពោលគឺមានកញ្ចប់សារធាតុគីមីមួយ ដោយគ្រាន់តែចាក់ទឹកនិងមានការឡើងកម្ដៅសម្រាប់ចម្អិនមីនោះតែម្ដង ប៉ុន្តែដោយសារតែស្ត្រីខាងលើបានហែកកញ្ចប់សារធាតុគីមីនោះដាក់ចូលក្នុងមី ទើបបណ្ដាលអោយប្រតិកម្ម និងសារធាតុគីមីនោះតែម្ដង៕