នុះមិនរួចខ្លួនទេ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រតិកម្មខ្លាំងៗ លើអ្នកសម្តែងពិធីកាត់សក់សព្វថ្ងៃ(មានវិដេអូ)

 

មានការ​ភ្ញាក់ផ្អើល ​មិនតិច​ទេ បន្ទាប់ពី​ហ្វេ​ស​ប៊ុ​កមួយ​ របស់លោក សាម៉ន បណ្ឌិត្យ ដែលជា​រដ្ឋលេ​ខា​ធិកា  រ​ក្រសួង​ព័ត៌មាន និងជា​អតីត​អ្នក​ រៀប​ចំ​កម្មវិធី​ប្រគំ​តន្ត្រី​សប្បុរសធម៌ ​ល្បីឈ្មោះ​ម្នាក់ ​បាន​សរសេរ​ពាក់ព័ន្ធ​ នឹង​ភាពមិនប្រក្រតី​ នៅក្នុង​ពិធីមង្គលការ​សព្វថ្ងៃ ដែល​ឯកឧត្តម​ចាត់ទុកថា ​គឺជា​ការអនុវត្តន៍​ខុស ពី​ទម្រង់​ដើម​នៃ​វប្បធម៌​ដូនតា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាម៉ន បណ្ឌិត្យ​ បាន​ប្រើ​ហ្វេ​ស​ប៊ុ​កឈ្មោះ យុវជនជនបទ ហើយ​បាន​ បង្ហោះ​ថា “​តើ​អ្វី​ទៅ​ដែល​ជា ​ប្រពៃណី​ខ្មែរ វប្បធម៌​ខ្មែរ សីលធម៌​សង្គម​ សុជីវ​ធម៌​សង្គម​ ដែល​ដូនតា​យើង​បាន ​បន្សល់​ទុក​ជា​យូរយារ​ណាស់ ​មកហើយ​នោះ​?​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ​នៅលើ​បណ្តាញ​សង្គម​fackbook​ឬ​Video youtube គឺ​តែងតែ​ឃើញ​ការ​ បង្ហោះ​នូវ​វីដេអូ​ក្នុង​ពិធីកាត់ សក់​នានា ក្នុង​មង្គលការ​កូនប្រុស​-​ស្រី​នីមួយៗ​ ស្ទើរ​គ្រប់​ទីកន្លែង​ ហើយ​មាន​វីដេអូ​ជា ច្រើន​ដែល​បង្ហាញ​ពី​ពិធី​កាត់សក់​ ដែល​បងប្អូន​យើង​ខ្លះ​ពុំ​សូវ​ចាប់​អារម្មណ៍​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​ក្នុង​រូបភាព​នេះ ​វា​ជ្រុល​ណាស់​ទៅ ហើយ​ដែល​សកម្ម​ភាព​ក្នុង​វីដេអូ​បាន​ផ្សព្វផ្សាយ​ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់ ​វប្បធម៌ ប្រពៃណី​ខ្មែរ​របស់​យើង​។ និយាយ​តាម​ត្រង់​ទៅ​ពិធីកាត់សក់​ក្នុងពេល​ប​ច្ចុ​ប្បន្ន​ហាក់ បីដូចជា​លេងសើច​ពេក​ហើយ ​ពេលខ្លះការប្រើពាក្យ​សម្តី​ក្នុង​ ពិធីកា ត់ស ក់ ​មិន​សម​ទៅនឹង ​ពិធី​សិរី​សួស្តី​ជ័យ​មង្គល​កូនប្រុស​ស្រី​នោះឡើយ​ រួមទាំង​កាយវិការ​កំប្លុកកំប្លែង​ជ្រុល​ពេក ​មិនតែប៉ុណ្ណោះ ​សូម្បី​តែ​អ្នក​មិនមាន​ចំណេះ​ជំនាញ​ខាង​ពិធីកាត់សក់ ​ក៏​ចេះតែ​យកទៅ​លេងសើច ​ដោយ​ប្រើ​កាយវិការ​ខ្លះ និង​ពាក្យសម្តី​មិន​សមរម្យ​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាម៉ន បណ្ឌិត្យ បាន​បន្តថា ​លោកជឿថា បង​ប្អូន​ខ្មែរ​យើង​យល់ច្បាស់​ណាស់ ​ពី​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​តាំងពី​បុរាណកាល​ហើយ​សុទ្ធ​តែ​ត្រូវបាន​អនុវត្តន៍​ដោយ​ភ្ជាប់​ភ្ជួរ​តាមច្បាប់​ក្បួន​ត្រឹមត្រូវ​ទៅ តាម​កម្មវិធី​នីមួយៗ​​ហើយ​រក្សាបាន​នូវ​វប្បធម៌ ​និង​ប្រពៃណី​បាន​យ៉ាង​ល្អ​ ដូច្នេះ​សូម​បងប្អូន​ខ្មែរ​យើងទាំង​អស់គ្នា​មេត្តា ​ជាពិសេស​បងប្អូន​ដែលមាន​កូនចៅ​រៀបចំម​ង្គល​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរតែ​មេត្តា​ពិនិត្យ​និង​ណែនាំ​ដល់​ក្រុម​អ្នក​កាត់សក់ ​កុំអោយ​រៀបចំ​ក្នុង​ពិធីកាត់ សក់​ជ្រុល​ហួសហេតុ​នាំអោយ​ មហាជន​មានការ​រិះគន់​តាម​បណ្តា​ញ​សង្គម​។ ម្យ៉ាងទៀត​ដូចជា​ធ្វើអោយ​ប៉​ពាល់​ ឬ​បាត់បង់ ​អត្ត​សញ្ញាណ​វប្បធម៌ ប្រពៃណី​ខ្មែរ ​របស់​យើង​ដ៏​ល្អ​ផូ​ផង់​នេះហើយ​ស្រប​ ជាមួយគ្នានេះ លោកជឿជាក់ថា​ ថ្នាក់​ដឹក​នាំ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: រួមទាំង​ក្រ​សួង​ធម្មការ​ និង​សាសនា​ពិតជា​ធ្លាប់​បានឃើញ​ រាល់​រូបភាព​វីដេអូ​ទាំងនេះ​ នៅលើ​បណ្តាញ​សង្គម​fackbook​រួចមកហើយ​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែមថា ​សូម​បងប្អូន​មេត្តា​ចូលរួម​គោរព​ អនុវត្តន៍​និង​ថែ​រក្សាវ​ប្ប​ធម៌​ប្រពៃណី​ រប​ស់​យើង​អោយ​គង់​វង់​ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​ទុក​ជូន ​អ្នក​ជំនាន់​ក្រោយ​ បាន​ស្គាល់​និង​ថែរក្សា​បន្ត​ផង​។ ​ការលើកឡើង​មួយ​នេះ ​ឃើញ​មានការ ​គាំទ្រ​ខ្លាំង ដោយសារ​តែ​ភាគច្រើន​ នៃ​ពិធីកាត់សក់​នា​ពេល​បច្ចុប្បន្ន ហាក់​មិនសូវ ​ផ្ដោត​រឿង ​សិរី​សួស្ដី​និង​ក្បួនខ្នាត ​ដូច​មុន​ តែ​ផ្ដោត​រឿង​កំប្លុកកំប្លែង​ច្រើន​ជាង​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds