មិនជឿរទេ! ប្អូនស្រីបងល្អណាស់ មិចនឹងអាចដាច់ចិត្តទៅចោលបងទាំងបែបនេះបាន លោកអើយ ឲ្យជីវិតប្អូនខ្ញុំមកវិញមក …
ស្ថានីយ៍ប៉ូលីស Muang Saraburi ទទួលបានព័ត៌មានថា មានមនុស្សចងកស្លាប់នៅផ្ទះ ផ្លូវផាហូយ៉ូធិន ឃុំប៉ាក់ព្រីវ ស្រុកមឿង ខេត្តសារ៉ាបុរី ។
កញ្ញា ធីតាឌឿន អាយុ២២ឆ្នាំ មុខរបរគិលានុបដ្ឋាយិកា ត្រូវគេប្រទះឃើញព្យួរក និងមានស្នាមជាំថ្ងាសខាងឆ្វេង និងហូរឈាមផងដែរ មន្ត្រីត្រូវបញ្ជូនសាកសពទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ Somdej Phra Thep ស្រុក Ongkharak ខេត្ត Nakhon Nayok ។
ពីការត្រួតពិនិត្យ សពត្រូវបានគេប្រទះឃើញចងកដោយជើងជាប់នឹងដី ។ មុនពេលមន្ត្រីមកដល់ ឃើញថាសពពាក់អាវយឺតពណ៌ស ខោខូវប៊យវែង នាឡិកាមួយ ចិញ្ចៀនមួយ សម្លៀកបំពាក់២-៣ថង់ដាក់នៅមុខទ្វារបន្ទប់និង មានសំរាមរាយប៉ាយក្បែរអ្នកស្លា-ប់ និងមានខ្សែពួរដ៏ធំមួយ លេខ២០ ប្រវែងប្រហែល១០ម៉ែត្រ ចងជាប់នឹងក្បូនដំបូលយានដ្ឋាន
ពេលនោះស្ត្រីឈ្មោះ ស៊ូដារ៉ាត់ រុងសាង អាយុ៤៨ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់សព រួមនឹងឈ្មោះ ផាន់ផាត់ ប្រានថង អាយុ៤៩ឆ្នាំ ជាបងថ្លៃបានមកមើលសព ឱបសពប្អូនស្រីនាងយំយ៉ាងខ្លាំង។ ហើយឃើញថ្ងាសប្អូនស្រីប្រេះបែកហូរឈាម ទើបបងស្រីដែលអ្នកស្លា-ប់ក៏បានសួរប្តីគាត់ឈ្មោះ ឯក ផាត ខាន់ថាវ៉ាត ថាហេតុអ្វីបាន
ក្បាលមានស្នាមប្រេះហូរឈាម? លោក ឯក កាផាត មានប្រសាសន៍ថា លោកមិនដឹងទេ។ បាននិយាយថានៅក្នុងផ្ទះ មិនអាចមើលឃើញព្រឹត្តិការណ៍ បងស្រីបង្កើតរបស់សពបានសង្ស័យពីរមូលហេតុន័យការស្លា-ប់នេះណាស់ ដូច្នេះនាងចង់ឱ្យសមត្ថកិច្ចស្រាវជ្រាវរកការពិតអំពីមូលហេតុនៃការស្លា-ប់ ។មន្ត្រីប៉ូលិសនៅមិន
ទាន់ជឿលើពាក្យសម្ដីរបស់លោក ឯក កាផាត។ ព្រោះសក្ខីកម្មមិនត្រូវគ្នាជាមួយមន្ត្រីនគរបាលដែលចុះអង្កេតនៅកន្លែងកើតហេតុនោះទេ រួមទាំងផ្ទះមានកាមេរ៉ាឃ្លាំមើល ប៉ុន្តែមិនដំណើរការហើយរបៀបនៃការស្លា-ប់ដោយចងកខ្លួនឯង អណ្តាតគួរតែលានចេញមកក្រៅតែនេះមិនដូចអ្នកសម្លាប់ខ្លួននោះទេគេសង្ស័យថា
សាកសពត្រូវបានគេយកមកព្យូរកទម្លាក់ចោលមុនពេលប៉ូលិសទៅដល់ ព្រោះប្រទះឃើញស្នាមរបួសលើថ្ងាសមានឈាមហូរចេញតិចតួច។ ហើយប្ដីអ្នកស្លាប់ក៏បាននិយាយថា អ្នកស្លាប់គ្មានការងារធ្វើនោះទេ ប៉ុន្តែបងស្រីបានប្រាប់ថា អ្នកស្លា-ប់គឺជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យឯកជន។
បច្ចុប្បន្នសពត្រូវបានបញ្ចូនត្រលប់មកឲ្យក្រុមគ្រួសាររៀបចំពិធីបូជាហើយ ទាំងដែរមិនទាន់រកឃើញមកជនល្មើសនៅឡើយ៕